អភិធម្មបិដក និទ្ទេសវារៈ
មគ្គ ហៅថា សច្ចៈ សច្ចៈទាំងឡាយ ហៅថា ទុក្ខ ។ មគ្គ ហៅថា សច្ចៈ សច្ចៈទាំងឡាយ ហៅថា សមុទយៈ ។ មគ្គ ហៅថា សច្ចៈ សច្ចៈទាំងឡាយ ហៅថា និរោធ ។ មិនមែនទុក្ខ មិនហៅថា សច្ចៈ មិនមែនសច្ចៈទាំងឡាយ មិន ហៅថា សមុទយៈ ។ មិនមែនទុក្ខ មិនហៅថា សច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថា និរោធ ។ មិនមែនទុក្ខ មិនហៅថា សច្ចៈ មិនមែនសច្ចៈ ទាំងឡាយ មិនហៅថា មគ្គ ។ មិនមែនសមុទយៈ មិនហៅថា សច្ចៈ មិន មែនសច្ចៈទាំងឡាយ មិនហៅថា ទុក្ខ ។ បេ ។ មិនមែនសច្ចៈទាំងឡាយ មិន ហៅថា មគ្គ ។ មិនមែននិរោធ មិនហៅថា សច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថា ទុក្ខ ។ បេ ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថា មគ្គ ។ មិន មែនមគ្គ មិនហៅថា សច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថា ទុក្ខ ។ មិនមែនមគ្គ មិនហៅថា សច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថា សមុទយៈ ។ មិនមែនមគ្គ មិនហៅថា សច្ចៈ មិនមែនសច្ចៈទាំងឡាយ មិនហៅថា និរោធ ។ ឧទ្ទេសវារៈ ចប់ និទ្ទេសវារៈ ទុក្ខ ហៅថា ទុក្ខសច្ចឬ ។ អើ ។ ទុក្ខសច្ច ហៅថា ទុក្ខឬ ។ ទុក្ខសច្ចដ៏សេស វៀរលែងទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅក្នុងចិត្ត ហៅថា ទុក្ខសច្ច មិនហៅថា ទុក្ខ ឯទុក្ខប្រព្រឹត្តទៅក្នុងកាយ ទុក្ខប្រព្រឹត្តទៅ ក្នុងចិត្ត ហៅថា ទុក្ខផង ហៅថា ទុក្ខសច្ចផង ។ សមុទយៈ ហៅថា សមុទយសច្ចឬ ។ សមុទយៈដ៏សេស វៀរលែងសមុទយសច្ច ហៅថា សមុទយៈ មិនហៅថា សមុទយសច្ច ឯសមុទយសច្ច ហៅថា សមុទយៈផង ហៅថា សមុទយសច្ចផង ។ សមុទយសច្ច ហៅថា សមុទយៈឬ ។ អើ ។ និរោធ ហៅថា និរោធសច្ចឬ ។ និរោធដ៏សេស វៀរលែងនិរោធសច្ច ហៅថា និរោធ មិនហៅថា និរោធសច្ច ឯនិរោធសច្ច ហៅថា និរោធផង ហៅថា និរោធសច្ចផង ។