អភិធម្មបិដក បវត្តិវារៈ
ធម្មជាតដ៏សេស វៀរលែងមគ្គ និងសច្ចៈចេញ មិនហៅថា មគ្គផង មិនហៅ ថា សច្ចៈផង ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថា ទុក្ខសច្ចឬ ។ អើ ។ មិនមែនមគ្គ មិនហៅថា សច្ចៈឬ ។ សច្ចៈទាំងឡាយដ៏សេស វៀរលែងមគ្គ មិនហៅថា មគ្គ ហៅថា សច្ចៈ ធម្មជាតដ៏សេស វៀរលែងមគ្គ និងសច្ចៈ ចេញ មិនហៅថា មគ្គផង មិនហៅថា សច្ចៈផង ។ មិនមែនសច្ចៈទាំងឡាយ មិនហៅថា សមុទយសច្ចឬ ។ បេ ។ មិនមែនសច្ចៈទាំងឡាយ មិន ហៅថា និរោធសច្ចឬ ។ អើ ។ បណ្ណត្តិវារៈ ចប់ បវត្តិវារៈ ទុក្ខសច្ចរបស់សត្វណា កើតឡើង សមុទយសច្ចរបស់សត្វ នោះ រមែងកើតឡើងឬ ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ទុក្ខសច្ច របស់សត្វទាំងនោះ រមែងកើតឡើងក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកតណ្ហា ក្នុងកាលជាបច្ចុប្បន្ន ឯសមុទយសច្ចរបស់សត្វទាំងនោះ មិនកើតឡើង ទេ ទុក្ខសច្ចរបស់សត្វទាំងនោះ រមែងកើតឡើងផង សមុទយសច្ច រមែង កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា ។ មួយទៀត សមុទយសច្ចរបស់ សត្វណា កើតឡើង ទុក្ខសច្ចរបស់សត្វនោះ រមែងកើតឡើងឬ ។ អើ ។ ទុក្ខសច្ចរបស់សត្វណា កើតឡើង មគ្គសច្ចរបស់សត្វនោះ រមែងកើតឡើងឬ ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ទុក្ខសច្ចរបស់ សត្វទាំងនោះ រមែងកើតឡើងក្នុងឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកមគ្គ ក្នុង បច្ចុប្បន្ន ឯមគ្គសច្ចរបស់សត្វទាំងនោះ មិនកើតឡើងទេ ទុក្ខសច្ចរបស់សត្វ ទាំងនោះ រមែងកើតឡើងផង មគ្គសច្ចរមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃមគ្គក្នុងបញ្ចវោការភព ។ មួយទៀត មគ្គសច្ចរបស់សត្វណា កើតឡើង ទុក្ខសច្ចរបស់សត្វនោះ រមែងកើតឡើងឬ ។ មគ្គសច្ចរបស់សត្វទាំងនោះ រមែងកើតឡើង ក្នុងឧប្បាទក្ខណៈនៃមគ្គ ក្នុងអរូបភព ទុក្ខសច្ចរបស់សត្វ ទាំងនោះ មិនកើតឡើងទេ មគ្គសច្ចរបស់សត្វទាំងន