អភិធម្មបិដក បរិញ្ញាវារៈ
បរិញ្ញាវារៈ សត្វណា កំណត់ដឹងនូវទុក្ខសច្ច សត្វនោះ លះបង់នូវ សមុទយសច្ចឬ ។ អើ ។ មួយយ៉ាងទៀត សត្វណា លះបង់នូវសមុទយសច្ច សត្វនោះ កំណត់ដឹងនូវទុក្ខសច្ចឬ ។ អើ ។ សត្វណា មិនកំណត់ដឹង នូវទុក្ខសច្ច សត្វនោះ មិនលះបង់នូវសមុទយសច្ចឬ ។ អើ ។ មួយយ៉ាងទៀត សត្វណា មិនលះបង់នូវសមុទយសច្ច សត្វនោះ មិនកំណត់ដឹងនូវ ទុក្ខសច្ចឬ អើ ។ សត្វណា កំណត់ដឹងហើយ នូវទុក្ខសច្ច សត្វនោះ លះបង់ ហើយនូវសមុទយសច្ចឬ ។ អើ ។ មួយយ៉ាងទៀត សត្វណា លះបង់ហើយ នូវសមុទយសច្ច សត្វនោះ កំណត់ដឹងហើយ នូវទុក្ខសច្ចឬ ។ អើ ។ សត្វ ណា មិនកំណត់ដឹងហើយ នូវទុក្ខសច្ច សត្វនោះ មិនលះបង់ហើយ នូវ សមុទយសច្ចឬ ។ អើ ។ មួយយ៉ាងទៀត សត្វណា មិនលះបង់ហើយ នូវ សមុទយសច្ច សត្វនោះ មិនកំណត់ដឹងហើយ នូវទុក្ខសច្ចឬ អើ ។ សត្វណា នឹងកំណត់ដឹង នូវទុក្ខសច្ច សត្វនោះ នឹងលះបង់ នូវសមុទយសច្ចឬ ។ អើ ។ មួយយ៉ាងទៀត សត្វណា នឹងលះបង់នូវសមុទយសច្ច សត្វនោះ នឹងកំណត់ដឹង នូវទុក្ខសច្ចឬ ។ អើ ។ សត្វណា នឹង មិនកំណត់ដឹង នូវទុក្ខសច្ច សត្វនោះ នឹងមិនលះបង់ នូវសមុទយសច្ចឬ ។ អើ ។ មួយយ៉ាងទៀត សត្វណា នឹងមិនលះបង់ នូវសមុទយសច្ច សត្វនោះ នឹងមិនកំណត់ដឹង នូវទុក្ខសច្ចឬ អើ ។ សត្វណា កំណត់ដឹងនូវទុក្ខសច្ច សត្វនោះ លះបង់ហើយ នូវសមុទយសច្ចឬ ។ មិនមែនទេ ។ មួយយ៉ាងទៀត សត្វណា លះបង់ ហើយ នូវសមុទយសច្ច សត្វនោះ កំណត់ដឹងនូវទុក្ខសច្ចឬ ។ មិនមែនទេ ។ សត្វណា មិនកំណត់ដឹងនូវទុក្ខសច្ច សត្វនោះ មិនលះបង់ហើយ នូវសមុទយសច្ចឬ ។ ព្រះអរហន្ត មិនកំណត់ដឹងនូវទុក្ខសច្ច តែមិនមែនជាមិនលះបង់ ហើយ នូវសមុទយសច្ចទេ ពួកបុគ្គលដ៏សេស លើកលែងតែបុគ្គលដែល ប្រកបដោយមគ្គដ៏ប្រសើរ និងព្រះអរហន្តចេញ មិនកំណត់ដឹង