អដ្ឋកថាសច្ចយមកៈ បណ្ណត្តិវារៈ
សច្ចយមកៈ ៣ បណ្ណត្តិវារៈ [ ២៤-២២៩ ] កិច្ចពណ៌នាសច្ចយមកៈ ដែលលោកបានរួបរួមសម្តែង ហើយ ក្នុងលំដាប់ធាតុយមកៈ ដោយអំណាចសច្ចៈ ក្នុងធម៌ មានកុសល ជាដើម ដែលលោកសម្តែងហើយ ក្នុងមូលយមកៈទាំងនោះឯង រមែងមាន ក្នុងឥឡូវនេះ ។ គប្បីជ្រាបមហាវារៈ ៣ មានបណ្ណត្តិវារៈជាដើម និងប្រភេទ នៃវារៈដ៏សេស មានអន្តរវារៈជាដើម តាមន័យដែលពោលហើយនោះឯង ខាងដើម ក្នុងធាតុយមកៈនោះ ។ តែក្នុងបណ្ណត្តិវារៈ ក្នុងសច្ចយមកៈនេះ ដោយអំណាចសច្ចៈ ៤ គប្បីជ្រាបការរាប់យមកៈ ក្នុងវារៈទាំងឡាយ ៤ គឺបទសោធនវារៈ ១ បទសោធនមូលចក្កវារៈ ១ សុទ្ធសច្ចវារៈ ១ សុទ្ធសច្ចមូលចក្កវារៈ ១ ។ តែក្នុងបណ្ណត្តិវារនិទ្ទេស គប្បីជ្រាបតេភូមិកធម៌ ដែលរួចផុតល្អហើយ ចាកទុក្ខវេទនា និងតណ្ហា ដោយពាក្យថា អវសេសំ ទុក្ខសច្ចំ ។ បទថា អវសេសោ សមុទយោ បានដល់ ប្រភេទនៃកាមាវចរកុសលជាដើម ដែលលោកបានសម្តែងហើយ ក្នុងសច្ចវិភង្គ រមែងជាបច្ច័យ នៃទុក្ខសច្ច ។ បទថា អវសេសោ និរោធោ បានដល់ តទង្គនិរោធ វិក្ខម្ភននិរោធ សមុច្ឆេទនិរោធ បដិបស្សទ្ធិនិរោធ និងខណភង្គនិរោធ ។ បទថា អវសេសោ មគ្គោ សេចក្តីថា មគ្គមានអង្គ ៥ រមែងមានក្នុងសម័យនោះ ឯង ។ មគ្គ មានជាដើមយ៉ាងនេះ គឺអដ្ឋង្គិកមគ្គ មិច្ឆាមគ្គ ជង្ឃមគ្គស កដមគ្គ ។ បណ្ណត្តិវារៈ ចប់ ៥ បវត្តិវារៈ ក្នុងបវត្តិវារៈ ក្នុងអនុលោមន័យរបស់បុគ្គលវារៈ ក្នុងបច្ចុប្បន្នកាល នេះ ទុក្ខសច្ចមូល ៣ សមុទយសច្ចមូល ២ និរោធសច្ចមូល ១ រួមជា យមកៈ ៦ ដោយអំណាចព្រះបាលី ព្រោះកាន់យកសច្ចៈដែលបាន និង មិនបានថា ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វ នោះ រមែងកើតឡើងឬ មួយទៀត សមុទយសច្ចរបស់សត្វណា កើតឡើង ទុក្ខសច្ចរបស់សត្វនោះ រមែងកើតឡើងឬ