បវត្តិវារៈ
ក្នុងបវត្តិវារៈនៃសច្ចយមកៈនេះ បុគ្គលណាមួយ រមែងមិនបាននិរោធសច្ចមុន នោះឯង តែក្នុងវារៈដ៏សេសទាំង ៣ សមុទយសច្ច និងមគ្គសច្ច បុគ្គល រមែងបានក្នុងបវត្តិកាល ដោយចំណែកមួយនោះឯង ។ ទុក្ខសច្ច បុគ្គល រមែងបានក្នុងចុតិ និងបដិសន្ធិខ្លះ ក្នុងបវត្តិកាលខ្លះ ។ តែកាល ៣ មាន បច្ចុប្បន្នកាលជាដើម បុគ្គលរមែងបានក្នុងចុតិ និងបដិសន្ធិខ្លះ ក្នុងបវត្តិកាល ខ្លះ ។ បុគ្គលរមែងបានសច្ចៈណាមួយ ក្នុងសច្ចយមកៈនេះ គប្បីជ្រាបអត្ថវ ិនិច្ឆ័យដោយអំណាចនៃសច្ចៈនោះៗ ដោយប្រការដូច្នេះ ។ គប្បីជ្រាបនយមុខ ក្នុងសច្ចយមកៈនោះដូចតទៅ បទថា សព្វេសំ ឧបបជ្ជន្តានំ សេចក្តីថា ដោយហោចសូម្បីជាន់ សុទ្ធាវាស ។ ទេវតាជាន់សុទ្ធាវាសទាំងនោះ រមែងកើតដោយទុក្ខសច្ចនោះ ឯង ។ បទនេះថា តណ្ហាវិប្បយុត្តចិត្តស្ស លោកបានពោលហើយ ដើម្បី សម្តែងការកើតឡើងនៃចំណែកមួយក្នុងទុក្ខសច្ច និងសមុទយសច្ច ព្រោះ ហេតុនោះ ពាក្យនោះ គប្បីកាន់យកដោយអំណាចបញ្ចវោការភពនោះឯង តែក្នុងចតុវោការភព ពាក្យនេះថា សូម្បីសច្ចៈ ១ រមែងមិនកើតឡើង ក្នុង ឧប្បាទក្ខណៈនៃផលសមាបត្តិចិត្ត ដែលវិប្បយុត្តដោយតណ្ហា ដូច្នេះ បណ្ឌិត មិនគួរកាន់យកក្នុងសច្ចយមកៈនេះ ។ បទថា តេសំ ទុក្ខសច្ចញ្ច សេចក្តីថា ឈ្មោះថា ទុក្ខសច្ចដ៏សេស វៀរតណ្ញាចេញ រមែងមានក្នុងខណៈនោះ ពាក្យ នោះ លោកពោលសំដៅយកទុក្ខសច្ចនោះ ។ ក្នុងឧប្បាទក្ខណៈនៃមគ្គ ក៏ មានន័យនេះដូចគ្នា ។ តែក្នុងសច្ចយមកៈនោះ រូបនោះឯង ឈ្មោះថា ទុក្ខ-