បរិញ្ញាវារៈ

ក្បាលទី 73 · ទំព័រ 549

បរិញ្ញាវារៈ ក្នុងបរិញ្ញាវារៈ បុគ្គលរមែងបានបរិញ្ញា ៣ គឺ ញាតប្បរិញ្ញា ១ តីរណប្បរិញ្ញា ១ បហានប្បរិញ្ញា ១ ។ ឈ្មោះថា បរិញ្ញា រមែងមិន មានក្នុងលោកុត្តរធម៌ទាំងឡាយ ព្រោះហេតុនោះ ទើបសច្ចៈ ២ លោក កាន់យកហើយ ក្នុងសច្ចយមកៈនេះ ។ បទថា ទុក្ខសច្ចំ បរិជានាតិ ក្នុងសច្ចយមកៈនោះ លោកពោលហើយ ដោយអំណាចញាតប្បរិញ្ញា និង តីរណប្បរិញ្ញានោះឯង ។ បទថា សមុទយសច្ចំ បជហតិ លោកពោល ហើយ ដោយអំណាចញាតប្បរិញ្ញា និងបហានប្បរិញ្ញា ។ គប្បីជ្រាបអត្ថ ក្នុងបទទាំងពួង ដោយអំណាចនៃបរិញ្ញាទាំងឡាយនេះ ដោយប្រការ ដូច្នេះឯង ។ អដ្ឋកថាសច្ចយមកៈ ចប់