អភិធម្មបិដក និទ្ទេសវារៈ

ក្បាលទី 73 · ទំព័រ 552

និទ្ទេសវារៈ កាយ ហៅថា កាយសង្ខារឬ ។ មិនមែនទេ ។ កាយសង្ខារ ហៅថា កាយឬ ។ មិនមែនទេ ។ វចី ហៅថា វចីសង្ខារឬ ។ មិនមែនទេ ។ វចីសង្ខារ ហៅថា វចីឬ ។ មិនមែនទេ ។ ចិត្ត ហៅថា ចិត្តសង្ខារឬ ។ មិន មែនទេ ។ ចិត្តសង្ខារ ហៅថា ចិត្តឬ ។ មិនមែនទេ ។ មិនមែនកាយ មិនហៅថា កាយសង្ខារឬ ។ កាយសង្ខារ មិនហៅថា កាយទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែ កាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារ ផង ។ មិនមែនកាយសង្ខារ មិនហៅថា កាយឬ ។ កាយ មិនហៅថា កាយសង្ខារទេ ហៅថា កាយ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និង កាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង ។ មិន មែនកាយសង្ខារ មិនហៅថា កាយឬ ។ កាយ មិនហៅថា កាយសង្ខារទេ ហៅថា កាយ ឯពួកធម៌ដ៏សេស វៀរលែងតែកាយ និងកាយសង្ខារចេញ មិនហៅថា កាយផង មិនហៅថា កាយសង្ខារផង ។ មិនមែនវចី មិនហៅ ថា វចីសង្ខារឬ ។ វចីសង្ខារ មិនហៅថា វចីទេ ហៅថា វចីសង្ខារ ឯពួកធម៌ ដ៏សេស វៀរលែងតែវចី និងវចីសង្ខារចេញ មិនហៅថា វចីផង មិន ហៅថា វចីសង្ខារផង ។ មិនមែនវចីសង្ខារ មិនហៅថា វចីឬ ។ វចី មិន ហៅថា វចីសង្ខារទេ ហៅថា វចី ឯពួកធម៌ដ៏សេស វៀរលែងតែវចី និង វចីសង្ខារចេញ មិនហៅថា វចីផង មិនហៅថា វចីសង្ខារផង ។ មិនមែន ចិត្ត មិនហៅថា ចិត្តសង្ខារឬ ។ ចិត្តសង្ខារ មិនហៅថា ចិត្តទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅ ថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង ។ មិនមែនចិត្តសង្ខារ មិនហៅថា ចិត្តឬ ។ ចិត្ត មិនហៅថា ចិត្តសង្ខារទេ ហៅថា ចិត្ត ឯពួកធម៌ដ៏សេស វៀរលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង ។