អភិធម្មបិដក បវត្តិវារៈ

ក្បាលទី 73 · ទំព័រ 556

ហៅថា កាយសង្ខារផង ។ មិនមែនកាយសង្ខារ មិនហៅថា ចិត្តសង្ខារឬ ។ ចិត្តសង្ខារ មិនហៅថា កាយសង្ខារទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែកាយសង្ខារ និងចិត្តសង្ខារចេញ មិនហៅថា កាយសង្ខារផង មិន ហៅថា ចិត្តសង្ខារផង ។ មិនមែនចិត្តសង្ខារ មិនហៅថា កាយសង្ខារឬ ។ កាយសង្ខារ មិនហៅថា ចិត្តសង្ខារទេ ហៅថា កាយសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្តសង្ខារ និងកាយសង្ខារចេញ មិនហៅថា ចិត្តសង្ខារផង មិន ហៅថា កាយសង្ខារផង ។ មិនមែនវចីសង្ខារ មិនហៅថា ចិត្តសង្ខារឬ ។ ចិត្តសង្ខារ មិនហៅថា វចីសង្ខារទេ ហៅថា ចិត្តសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែវចីសង្ខារ និងចិត្តសង្ខារចេញ មិនហៅថា វចីសង្ខារផង មិន ហៅថា ចិត្តសង្ខារផង ។ មិនមែនចិត្តសង្ខារ មិនហៅថា វចីសង្ខារឬ ។ វចីសង្ខារ មិនហៅថា ចិត្តសង្ខារទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្តសង្ខារ និងវចីសង្ខារចេញ មិនហៅថា ចិត្តសង្ខារផង មិន ហៅថា វចីសង្ខារផង ។ បណ្ណត្តិវារៈ ចប់ ៥ បវត្តិវារៈ កាយសង្ខាររបស់សត្វណា កើតឡើង វចីសង្ខាររបស់សត្វ នោះ កើតឡើងឬ ។ កាយសង្ខាររបស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បា- ទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែ វចីសង្ខាររបស់សត្វទាំងនោះ មិនកើតឡើងទេ ពួកកាមាវចរសត្វ ដែលចូលកាន់ បឋមជ្ឈាន កាយសង្ខាររបស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ។ មួយ យ៉ាងទៀត វចីសង្ខាររបស់សត្វណា កើតឡើង កាយសង្ខាររបស់សត្វនោះ កើតឡើងឬ ។