បវត្តិវារៈ
បណ្ណត្តិវារៈ ចប់ បវត្តិវារៈ ក្នុងបវត្តិវារៈ ក្នុងសង្ខារយមកៈនេះ ក្នុងអនុលោមន័យរបស់បុគ្គលវារៈ ក្នុងបច្ចុប្បន្នកាល យមកៈ ៣ យ៉ាងបុណ្ណោះ គឺយមកៈដែលមានកាយសង្ខារ ជាមូល ២ និងដែលមានវចីសង្ខារជាមូល ១ រមែងបានក្នុងពាក្យសួរថា កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើង ឬ ដូច្នេះ យមកៈ ៣ យ៉ាងនោះ លោកកាន់យកហើយនោះឯង ។ ក្នុង បដិលោមន័យក្តី ក្នុងវារៈទាំងឡាយ មានឱកាសវារៈជាដើមក្តី នៃបវត្តិវារៈ នោះ ក៏ន័យនេះឯង ។ គប្បីជ្រាបការរាប់យមកៈ ដោយអំណាចយមកៈ ៣ ក្នុងវារៈទាំងពួង ក្នុងបវត្តិវារៈយ៉ាងនេះ ។ ក្នុងការវិនិច្ឆ័យអត្ថ ក្នុងបវត្តិវារៈនេះ គប្បីជ្រាបលក្ខណៈនេះដូចតទៅក្នុង សង្ខារយមកៈនេះ ប្រភេទនៃកាល មានបច្ចុប្បន្នកាលជាដើម គប្បី កាន់យកដោយអំណាចបវត្តិកាល ដោយព្រះបាលីជាដើមថា ក្នុងឧប្បាទក្ខណៈ នៃខ្យល់អស្សាសៈ បស្សាសៈ ក្នុងឧប្បាទក្ខណៈនៃវិតក្ក និងវិចារៈ ដូច្នេះ មិនគប្បីកាន់យកដោយអំណាចចុតិ និងបដិសន្ធិកាល គប្បីកាន់យកដោយ អំណាចនៃបវត្តិកាល ដោយពាក្យជាដើមថា កាយសង្ខារ កំពុងកើតឡើង ក្នុងទីនោះ គឺក្នុងទុតិយជ្ឈាន ក្នុងតតិយជ្ឈាន ។ សូម្បីក្នុងចតុត្ថជ្ឈាន ( ភូមិ ) គប្បីជ្រាបថា លោកកាន់យកហើយ ដោយអំណាចឱកាសវារៈ ។ គប្បី ជ្រាបវិនិច្ឆ័យអត្ថ ដោយអំណាចនៃលក្ខណៈដែលបាននោះៗ ក្នុងបវត្តិវារៈ នេះ ដោយប្រការដូច្នេះ ។ គប្បីជ្រាបនយមុខ ក្នុងបវត្តិវារៈនោះដូចតទៅ បទថា វិនា វិតក្កវិចារេហិ លោកពោលហើយ ដោយអំណាចទុតិយជ្ឈាន និងតតិយជ្ឈាន ។