អភិធម្មបិដក អនុសយវារៈ
អភិធម្មបិដក បាលីប្រែ - ៨៩ អនុសយយមកៈ អនុស័យ ៧ គឺ កាមរាគានុស័យ ១ បដិឃានុស័យ ១ មានានុស័យ ១ ទិដ្ឋានុស័យ ១ វិចិកិច្ឆានុស័យ ១ ភវរាគានុស័យ ១ អវិជ្ជានុស័យ ១ ។ ( សួរ ) កាមរាគានុស័យ ដេកសម្ងំនៅ ( គឺកើត ) ក្នុងទីណា ។ ( ឆ្លើយ ) កាមរាគានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរន៎ុះ ( គឺសុខវេទនា ១ ឧបេក្ខាវេទនា ១ ) ក្នុងកាមធាតុ ។ បដិឃានុស័យ ដេកសម្ងំនៅក្នុង ទីណា ។ បដិឃានុស័យ ដេកសម្ងំនៅ ក្នុងទុក្ខវេទនានុ៎ះ ។ មានានុស័យ ដេកសម្ងំនៅ ក្នុងទីណា ។ មានានុស័យ ដេកសម្ងំនៅ ក្នុងវេទនាពីរនុ៎ះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ ។ ទិដ្ឋានុស័យ ដេកសម្ងំនៅក្នុង ទីណា ។ ទិដ្ឋានុស័យ ដេកសម្ងំនៅ ក្នុងពួកធម៌ ដែលរាប់បញ្ចូលក្នុង សក្កាយទាំងអស់នុ៎ះ ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងទីណា ។ វិចិកិច្ឆានុស័យ ដេកសម្ងំនៅ ក្នុងពួកធម៌ ដែលរាប់បញ្ចូលក្នុងសក្កាយទាំងអស់ នុ៎ះ ។ ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងទីណា ។ ភវរាគានុស័យ ដេកសម្ងំនៅ ក្នុងរូបធាតុ និងក្នុងអរូបធាតុនុ៎ះ ។ អវិជ្ជានុស័យ ដេកសម្ងំនៅក្នុង ទីណា ។ អវិជ្ជានុស័យ ដេកសម្ងំនៅ ក្នុងពួកធម៌ ដែលរាប់បញ្ចូលក្នុង សក្កាយទាំងអស់នុ៎ះ ។ អនុសយវារៈ កាមរាគានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ ( គឺកើតមាន ) បដិឃានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ ។ អើ ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា ដេកសម្ងំនៅ កាមរាគានុស័យ របស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ ។ អើ ។ កាមរាគានុស័យ របស់បុគ្គល ណា ដេកសម្ងំនៅ មានានុស័យរបស់បុគ្គលនោះ ដេកសម្ងំនៅដែរឬ ។