អភិធម្មបិដក សានុសយវារៈ
សានុសយវារៈ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយបដិឃានុស័យដែរឬ ។ អើ ។ មួយ យ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយបដិឃានុស័យ បុគ្គល នោះ ប្រកបដោយអនុស័យ ដោយកាមរាគានុស័យដែរឬ ។ អើ ។ បុគ្គល ណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយ អនុស័យ ដោយមានានុស័យដែរឬ ។ អើ ។ មួយយ៉ាងទៀត បុគ្គល ណា ប្រកបដោយអនុស័យ ដោយមានានុស័យ បុគ្គលនោះ ប្រកបដោយ អនុស័យ ដោយកាមរាគានុស័យដែរឬ ។ អនាគាមិបុគ្គល ប្រកបដោយ អនុស័យ ដោយមានានុស័យ តែមិនប្រកបដោយអនុស័យ ដោយកាមរាគានុស័យទេ បុគ្គល ៣ ពួក ( បុថុជ្ជន សោតាបន្នបុគ្គល និងសកទាគាមិបុគ្គល ) ប្រកបដោយអនុស័យ ដោយមានានុស័យផង ប្រកបដោយអនុស័យ ដោយ កាមរាគានុស័យផង ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយទិដ្ឋានុស័យ ។ បេ ។ ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យដែរឬ ។ បុគ្គលពីរពួក ( សោតាបន្នបុគ្គល និងសកទាគាមិបុគ្គល ) ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ តែមិនប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យទេ បុថុជ្ជន ប្រកបដោយ អនុស័យ ដោយកាមរាគានុស័យផង ប្រកបដោយអនុស័យ ដោយ វិចិកិច្ឆានុស័យផង ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយវិចិកិច្ឆានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយកាមរាគា- នុស័យដែរឬ ។ អើ ។ បុគ្គលណា ប្រកបដោយអនុស័យ ដោយកាមរាគានុស័យ បុគ្គលនោះ ប្រកបដោយអនុស័យ ដោយភវរាគានុស័យ ។ បេ ។ ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យដែរឬ ។ អើ ។ មួយយ៉ាងទៀត បុគ្គលណា ប្រកបដោយអនុស័យ ដោយអវិជ្ជានុស័យ បុគ្គលនោះ ប្រកបដោយ អនុស័យ ដោយកាមរាគានុស័យដែរឬ ។