អភិធម្មបិដក បជហនវារៈ

ក្បាលទី 74 · ទំព័រ 168

បជហនវារៈ បុគ្គលណា លះបង់នូវកាមរាគានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យដែរឬ ។ អើ ។ មួយយ៉ាងទៀត បុគ្គលណា លះបង់ បដិឃានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យដែរឬ ។ អើ ។ បុគ្គល ណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់មានានុស័យដែរឬ ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ ។ មួយ យ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យដែរឬ ។ មិនមែនទេ ។ បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គល នោះ លះបង់ទិដ្ឋានុស័យ ។ បេ ។ លះបង់វិចិកិច្ឆានុស័យដែរឬ ។ មិនមែនទេ ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់ កាមរាគានុស័យដែរឬ ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹង អនុស័យនោះ ។ បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់ភវរាគានុស័យ ។ បេ ។ លះបង់អវិជ្ជានុស័យដែរឬ ។ បុគ្គលនោះ លះបង់កិលេស ដែលតាំងនៅជាមួយនឹងអនុស័យនោះ ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យដែរ ឬ មិនមែនទេ ។ បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់ មានានុស័យដែរឬ ។ បុគ្គលនោះ លះបង់កិលេសដែលតាំងនៅជាមួយនឹង អនុស័យនោះ ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គល នោះ លះបង់បដិឃានុស័យដែរឬ ។ មិនមែនទេ ។ បុគ្គលណា លះបង់ បដិឃានុស័យ បុគ្គលនោះ លះបង់ទិដ្ឋានុស័យ ។ បេ ។ លះបង់វិចិកិច្ឆានុស័យដែរឬ ។ មិនមែនទេ ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យដែរឬ ។ បុគ្គលនោះ លះបង់កិលេសដែលតាំងនៅជាមួយនឹងអនុស័យនោះ ។ បុគ្គលណា លះបង់ បដិឃានុស័យ បុគ្គលនោះ លះបង់ភវរាគានុស័យ ។