មហាវារៈ ៧ អដ្ឋកថាអនុសយវារៈ

ក្បាលទី 74 · ទំព័រ 256

មហាវារៈ ៧ អនុសយវារៈ ក្នុងអនុសយវារៈទី ១ នៃមហាវារៈ ៧ ពាក្យណាដែលពោល ថា យស្ស កាមរាគានុសយោ អនុសេតិ តស្ស បដិឃានុសយោ អនុសេតិ ដូច្នេះ ពាក្យឆ្លើយទទួលថា អាមន្តា ដូច្នេះ ពាក្យនោះ ប្រាកដ បីដូចឲ្យនូវចម្លើយដែលមិនជាក់ច្បាស់ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះ កាមរាគៈ និងបដិឃៈមិនកើតក្នុងខណៈជាមួយគ្នា ដូចមនាយតនៈ ធម្មាយតនៈ កាយសង្ខារ វចីសង្ខារ រមែងកើតឡើងក្នុងខណៈជាមួយគ្នា ក្នុង ពាក្យថា មនាយតនៈកើតឡើងដល់បុគ្គលណា ធម្មាយតនៈ កើតឡើងដល់ បុគ្គលនោះដែរឬ ដូច្នេះ លោកឆ្លើយទទួលថា អាមន្តា ក្នុងខណៈនៃការកើតឡើង នៃខ្យល់អស្សាសបស្សាសៈ កាយសង្ខារកើតឡើង វចីសង្ខារកើតឡើង ដល់បុគ្គលនោះជាដើម យ៉ាងណា កាមរាគៈ និងបដិឃៈ រមែងកើត យ៉ាងនោះ ក៏មិនមែន ព្រោះថា កាមរាគៈ រមែងកើតក្នុងលោភសហគតចិត្តុប្បាទ ៨ ដួង ឯបដិឃៈ រមែងកើតក្នុងទោមនស្សសហគតចិត្តុប្បាទ ២ ដួង ដោយប្រការដូច្នេះ ការកើតឡើងក្នុងខណៈតែមួយរបស់ធម៌ទាំងនោះ គឺ កាមរាគៈ និងបដិឃៈ មិនមាន ព្រោះហេតុនោះ បណ្ឌិតគប្បីធ្វើពាក្យ បដិសេធក្នុងទីនេះថា នោ ( មិនមែនទេ ) ដូច្នេះ ។ ក្នុងទីនេះ លោកមិន កាន់យកវោហារដែលកំពុងប្រព្រឹត្តទៅ ដោយអំណាចនៃបច្ចុប្បន្នក្ខណៈ ហាក់បីដូចក្នុងយមកៈទាំងឡាយខាងដើម ព្រោះសេចក្តីនោះ មិនបដិសេធ ក៏ត្រូវឆ្លើយទទួលថា អាមន្តា ដូច្នេះ ទើបគួរកាន់យកដោយប្រការដទៃ ។ សួរថា គួរកាន់យកដោយអាការដូចម្តេច ឆ្លើយថា ដោយអំណាចនៃ កិលេសដែលមិនទាន់លះបាន ពិតហើយ វោហារដែលកំពុងប្រព្រឹត្តទៅថា អនុសេតិ នេះ លោកពោលសំដៅយកកិលេសដែលមិនទាន់លះបាន មិន មែនសំដៅយកភាពជាបច្ចុប្បន្នក្ខណៈ ព្រោះលោកពោលសំដៅយកភាព ដែលកិលេស ដែលជាសភាវៈមិនទាន់លះបាន ដូច្នោ