យមកៈ ចតុត្ថភាគ អភិធម្មបិដក បរិញ្ញាវារៈ

ក្បាលទី 74 · ទំព័រ 265

បរិញ្ញាវារៈ បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យ ( ធម៌ដែលដេកត្រាំ នៅក្នុងសន្តានចិត្ត គឺកាមរាគៈ ) បុគ្គលនោះ កំណត់ដឹងនូវបដិឃានុស័យ ( ធម៌ដែលដេកត្រាំនៅក្នុងសន្តានចិត្ត គឺបដិឃៈ ) ឬ ។ អើ ។ មួយ យ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវបដិឃានុស័យ បុគ្គលនោះ កំណត់ ដឹងនូវកាមរាគានុស័យឬ ។ អើ ។ បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យ បុគ្គលនោះ កំណត់ដឹងនូវមានានុស័យ ( ធម៌ដែលដេកត្រាំ នៅក្នុង សន្តានចិត្ត គឺមានះ ) ឬ ។ បុគ្គលនោះ កំណត់ដឹងនូវកិលេស ដែល តាំងនៅជាមួយគ្នានឹងអនុស័យនោះ ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ ដឹងនូវមានានុស័យ បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យឬ ។ មិនមែន ទេ ។ បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យ បុគ្គលនោះ ( កំណត់ដឹង ) នូវទិដ្ឋានុស័យ ( ធម៌ដែលដេកត្រាំនៅក្នុងសន្តានចិត្ត គឺទិដ្ឋិ ) ។ បេ ។ កំណត់ ដឹងនូវវិចិកិច្ឆានុស័យ ( ធម៌ដែលដេកត្រាំនៅក្នុងសន្តានចិត្ត គឺវិចិកិច្ឆា ) ឬ ។ មិនមែនទេ ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវវិចិកិច្ឆានុស័យ បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យឬ ។ បុគ្គលនោះ កំណត់ដឹងនូវ កិលេស ដែលតាំងនៅជាមួយគ្នានឹងអនុស័យនោះ ។ បុគ្គលណា កំណត់ ដឹងនូវកាមរាគានុស័យ បុគ្គលនោះ កំណត់ដឹងនូវភវរាគានុស័យ ( ធម៌ដែល ដេកត្រាំនៅក្នុងសន្តានចិត្ត គឺភវរាគៈ ) ។ បេ ។ កំណត់ដឹង នូវអវិជ្ជានុស័យ ( ធម៌ដែលដេកត្រាំនៅក្នុងសន្តានចិត្ត គឺអវិជ្ជា ) ឬ ។ បុគ្គលនោះ កំណត់ ដឹងនូវកិលេស ដែលតាំងនៅជាមួយគ្នានឹងអនុស័យនោះ ។