អភិធម្មបិដក បហីនវារៈ
នុស័យផង ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវ បដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវ អវិជ្ជានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យ ផង នូវវិចិកិច្ឆានុស័យផង នូវភវរាគានុស័យផង ក្នុងវេទនាពីរនោះ ក្នុង កាមធាតុ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុង វេទនាពីរនោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង មិន កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង នូវភវរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្ននោះ បុគ្គលដ៏សេស វៀរលែងតែបុគ្គល ពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹង នូវអវិជ្ជានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យ ផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង នូវ ភវរាគានុស័យផង ក្នុងទីទាំងអស់ ។ បរិញ្ញាវារៈ ចប់ ៥ បហីនវារៈ បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យឬ ។ អើ ។ មួយយ៉ាងទៀត បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យឬ ។ អើ ។ បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់មានានុស័យឬ ។ អនាគាមិបុគ្គល លះបង់ កាមរាគានុស័យ តែអនាគាមិបុគ្គលនោះ មិនលះបង់មានានុស័យទេ ព្រះអរហន្ត លះបង់កាមរាគានុស័យផង លះបង់មានានុស័យផង ។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យឬ ។