អភិធម្មបិដក ឧប្បជ្ជនវារៈ
នុស័យ មានានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុទេ តែបដិឃានុស័យ និងភវរាគានុស័យ មិនគួរពោលថា លះបង់ផង ថាមិនលះបង់ផងទេ បុគ្គលនោះឯង មិនលះបង់អវិជ្ជានុស័យ បដិឃានុស័យ ទិដ្ឋានុស័យ និងវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែ កាមរាគានុស័យ មានានុស័យ និងភវរាគានុស័យ មិនគួរពោលថា លះបង់ ផង ថាមិនលះបង់ផងទេ ។ បហីនវារៈ ចប់ ៥ ឧប្បជ្ជនវារៈ កាមរាគានុស័យ របស់បុគ្គលណា កើតឡើង បដិឃានុស័យ របស់បុគ្គលនោះ កើតឡើងឬ ។ អើ ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា កើតឡើង កាមរាគានុស័យ របស់បុគ្គលនោះ កើតឡើង កាមរាគានុស័យ របស់បុគ្គលណា កើតឡើង មានានុស័យ របស់បុគ្គលនោះ កើតឡើងឬ ។ អើ ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា កើតឡើង កាមរាគានុស័យ របស់បុគ្គលនោះ កើតឡើង ឬ ។ មានានុស័យ របស់អនាគាមិបុគ្គល កើតឡើង តែកាមរាគានុស័យ របស់អនាគាមិបុគ្គលនោះ មិនកើតឡើងទេ មានានុស័យ របស់បុគ្គល ៣ ពួក កើតឡើងផង កាមរាគានុស័យ កើតឡើងផង ។ ( បណ្ឌិតគប្បី