អភិធម្មបិដក ធាតុវារៈ

ក្បាលទី 74 · ទំព័រ 407

សម្តែងឲ្យពិស្តារផងចុះ ) ។ កាមរាគានុស័យ របស់បុគ្គលណា មិនកើតឡើង បដិឃានុស័យ របស់បុគ្គលនោះ មិនកើតឡើងឬ ។ អើ ។ មួយយ៉ាងទៀត បដិឃានុស័យ របស់បុគ្គលណា មិនកើតឡើង កាមរាគានុស័យ របស់ បុគ្គលនោះ មិនកើតឡើងឬ ។ អើ ។ កាមរាគានុស័យ របស់បុគ្គលណា មិនកើតឡើង មានានុស័យ របស់បុគ្គលនោះ មិនកើតឡើងឬ ។ កាមរាគានុស័យ របស់អនាគាមិបុគ្គល មិនកើតឡើង តែមានានុស័យ របស់ អនាគាមិបុគ្គលនោះ មិនមែនជាមិនកើតឡើងទេ កាមរាគានុស័យ របស់ ព្រះអរហន្ត មិនកើតឡើងផង មានានុស័យ មិនកើតឡើងផង ។ មួយយ៉ាងទៀត មានានុស័យ របស់បុគ្គលណា មិនកើតឡើង កាមរាគានុស័យ របស់បុគ្គលនោះ មិនកើតឡើងឬ ។ អើ ។ ( បណ្ឌិតគប្បីសម្តែងឲ្យ ពិស្តារផងចុះ ) ។ ឧប្បជ្ជនវារៈ ចប់ ៥ ធាតុវារៈ បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងកាមធាតុ មានអនុស័យបុន្មាន ដេកសម្ងំនៅ អនុស័យបុន្មាន មិនដេកសម្ងំនៅ អនុស័យ បុន្មាន បែកធ្លាយទៅ ។ បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុង រូបធាតុ មានអនុស័យបុន្មាន ដេកសម្ងំនៅ អនុស័យបុន្មាន មិនដេកសម្ងំ នៅ អនុស័យបុន្មាន បែកធ្លាយទៅ ។ បុគ្គល ដែលច្យុតចាកកាមធាតុ កាលទៅកើតក្នុងអរូបធាតុ មានអនុស័យបុន្មាន ដេកសម្ងំនៅ អនុស័យ ប៉ុន្មាន មិនដេកសម្ងំនៅ អនុស័យបុន្មាន បែកធ្លាយទៅ ។ បុគ្គល ដែល ច្យុតចាកកាមធាតុ កាលទៅកើតក្នុងភព មិនមែនជាកាមធាតុ មានអនុស័យ បុន្មាន ដេកសម្ងំនៅ អនុស័យបុន្មាន មិនដេកសម្ងំនៅ អនុស័យបុន្មាន បែកធ្លាយ ទៅ ។