អដ្ឋកថាបរិញ្ញាវារៈ

ក្បាលទី 74 · ទំព័រ 434

បរិញ្ញាវារៈ ក្នុងបរិញ្ញាវារៈ បទថា បរិជានាតិ បានដល់ រមែងដឹងច្បាស់ ដោយបរិញ្ញាទាំង ៣ ។ ពាក្យដ៏សេសក្នុងទីនេះ មានន័យដូចពោលហើយ ខាងដើមនោះឯង ។ ពិតហើយ សូម្បីវារៈនេះ ព្រះអង្គក៏ទ្រង់វិសជ្ជនាដោយ អំណាចព្រះអរិយបុគ្គលដែលតាំងនៅក្នុងមគ្គបុណ្ណោះ ដូចគ្នានឹងបជហនវារៈ … អដ្ឋកថាបរិញ្ញាវារៈ ចប់ ៥ បហីនវារៈ ព្រះអង្គទ្រង់ផ្តើមទេសនាក្នុងបហីនវារៈ ដោយអំណាចនៃ ព្រះអរិយបុគ្គលដែលតាំងនៅក្នុងផល ព្រោះថា អនុស័យទាំង ២ នេះ ដែលព្រះអនាគាមីលះបានហើយ ព្រោះហេតុនោះ ទើបឆ្លើយទទួលថា អាមន្តា ដូច្នេះ ។ ក្នុងឱកាសវារៈ ព្រោះពាក្យសួរថា យត្ថ កាមរាគានុសយោ បហីនោ តត្ថ បដិឃានុសយោ បហីនោ បុគ្គល លះបង់កាមរាគានុស័យក្នុងទីណា លះបង់បដិឃានុស័យ ក្នុងទីនោះឬ ដូច្នេះ ទើបលោកពោលថា ន វត្តព្វោ បហីនោតិ វា អប្បហីនោតិ វា មិនគួរពោលថា លះបង់ផង ថាមិន លះបង់ផងទេ ដូច្នេះ ។ សួរថា លោកពោលពាក្យនោះ ព្រោះហេតុអ្វី ឆ្លើយថា ព្រោះភាព ដែលភូមិនោះជាទីកើតឡើង ដែលមិនទួទៅ ។ ពិតហើយ ទីជាទីកើតឡើងនៃកាមរាគានុស័យក៏ម្យ៉ាង របស់បដិឃានុស័យក៏ម្យ៉ាង គឺអនុស័យរបស់មគ្គបុគ្គលដែលមិនចម្រើនហើយ រមែង កើតឡើងក្នុងភូមិណា កាលលោកចម្រើនមគ្គឲ្យកើតឡើងហើយ អនុស័យ នោះ ក៏ឈ្មោះថា លះបានហើយក្នុងទីនោះឯង ។ បណ្តាអនុស័យទាំង ២ នោះ បដិឃានុស័យ រមែងមិនកើតឡើងក្នុងទីជាទីកើតឡើង នៃកាមរាគានុស័យនោះឯង សូម្បីកាមរាគានុស័យ ក៏មិនកើតឡើងក្នុងទីដែលជាទីតាំង នៃបដិឃានុស័យ ព្រោះហេតុនោះ ទើបមិនគួរពោលថា អនុស័យនោះ លោកលះបានហើយ ឬលះមិនទាន់បានក្នុងទីនោះ ព្រោះថា កាមរាគានុស័យ នោះ លោកលះបានហើយ ក្នុងទីជាទីកើតរបស់ខ្លួន ទើបមិនគួរពោលថា អនុស័យនោះ លោកលះបានហើយក្