អដ្ឋកថាធាតុវារៈ

ក្បាលទី 74 · ទំព័រ 440

បទថា រូបធាតុំ ឧបបជ្ជន្តស្ស កស្សចិ តយោ នេះ ត្រាស់ដោយ អំណាចនៃព្រះអនាគាមី ។ ពិតហើយ កាមរាគៈ បដិឃៈ ទិដ្ឋិ និងវិចិកិច្ឆានុស័យទាំង ៤ ព្រះអនាគាមីលះបានហើយ ដោយមិនសេសសល់ អនុស័យ ៣ ក្រៅអំពីនេះ លោកមិនទាន់លះបាន ព្រោះហេតុនោះ ទើបព្រះមាន ព្រះភាគត្រាស់ថា កស្សចិ តយោ អនុសយា អនុសេន្តិ ខ្លះមានអនុស័យ ៣ ដេកសម្ងំនៅ ដូច្នេះ ។ បទថា ន កាមធាតុំ អធិប្បាយថា កើតឡើងក្នុងធាតុទាំង ២ ដ៏សេស ព្រោះភាពដែលលោកបដិសេធកាមធាតុ ។ បទថា សត្តេវ នេះ ព្រះមានព្រះភាគទ្រង់កំណត់ហើយ ត្រាស់ថា ឈ្មោះថា ការកើតឡើងក្នុងកាមធាតុរបស់ព្រះអរិយសាវ័ក ដែលចុតិចាក រូបធាតុ មិនមាន មានតែបុថុជ្ជនបុណ្ណោះ ព្រោះហេតុនោះ ទើបត្រាស់ថា សត្តេវ ដូច្នេះ ។ កាលបុគ្គលចុតិចាកអរូបធាតុហើយ កើតឡើងក្នុង កាមធាតុ ក្នុងបទថា សត្តេវ នេះ ក៏ន័យនេះឯង ។ សួរថា ក្នុងបទថា រូបធាតុយា ឧបបត្តិ នត្ថិ ដូច្នេះ ការកើតឡើង ក្នុងរូបធាតុ មិនមាន ព្រោះហេតុអ្វី ឆ្លើយថា ព្រោះការមិនមានរូបាវចរជ្ឈាន ដែលជាធម៌ឲ្យសម្រេចក្នុងការកើតឡើងនោះ ។ ពិតហើយ បុគ្គលនោះ កើតឡើងក្នុងធាតុនោះ ព្រោះឈានកន្លង រូបសញ្ញាដោយប្រការទាំងពួង ព្រោះហេតុនោះ ទើបរូបាវចរជ្ឈាន របស់ លោកមិនមានក្នុងទីនោះ ព្រោះការមិនមានរូបាវចរជ្ឈាននោះ បណ្ឌិតគប្បី ជ្រាបថា ការកើតឡើងក្នុងរូបធាតុ មិនមាន ដូច្នេះ ។ បទថា អរូបធាតុយា ចុតស្ស ន កាមធាតុំ នេះ ទ្រង់បំណងយក អរូបធាតុបុណ្ណោះ ។