អភិធម្មបិដក ធម្មវារុទ្ទេស
ចិត្តរបស់បុគ្គលណា កាលកើតឡើង ជាចិត្តកន្លងនូវខណៈ ទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ កាលនឹង រលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ឬក៏ ចិត្តរបស់បុគ្គលណា កាលនឹងរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គលនោះ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ។ ចិត្តរបស់បុគ្គលណា កាលមិនទាន់កើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្ត របស់បុគ្គលនោះ កាលមិនទាន់រលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះ ថា មានកាលកន្លងហើយ ឬក៏ចិត្តរបស់បុគ្គលណា កាលមិនទាន់រលត់ ជាចិត្ត កន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តរបស់បុគ្គល នោះ កាលមិនទាន់កើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មាន កាលកន្លងហើយ ។ ធម្មវារុទ្ទេស ចិត្តណា រមែងកើតឡើង មិនរលត់ ចិត្តនោះ នឹងរលត់ នឹង មិនកើតឡើង ឬក៏ចិត្តណានឹងរលត់ នឹងមិនកើតឡើង ចិត្តនោះ រមែងកើតឡើង រមែងមិនរលត់ ។ ចិត្តណា រមែងកើតឡើង តែងរលត់ ចិត្តនោះ នឹង មិនរលត់ នឹងកើតឡើង ឬក៏ចិត្តណា នឹងមិនរលត់ នឹងកើតឡើង ចិត្តនោះ រមែងមិនកើតឡើង រមែងរលត់ ។ ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តណា កើតឡើងហើយ ចិត្តនោះ ឈ្មោះថា រមែងកើតឡើង ។ ចិត្ត ណា រមែងមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្ត ណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា រមែងមិនកើតឡើង ។