អភិធម្មបិដក បុគ្គលធម្មវារុទ្ទេស
ចិត្តណា កំពុងកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះ ថា មានកាលកន្លងហើយ ចិត្តនោះ កំពុងរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ឬក៏ចិត្តណា កំពុងរលត់ ជាចិត្តកន្លងនូវ ខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កំពុងកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ។ ចិត្តណា កាលមិនកើតឡើង ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ឬក៏ចិត្តណា កាលមិនរលត់ ជាចិត្តកន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ចិត្តនោះ កាលមិនកើតឡើង ជាចិត្តក ន្លងនូវខណៈទាំងពួង ឈ្មោះថា មានកាលកន្លងហើយ ។ បុគ្គលធម្មវារុទ្ទេស ចិត្តណា របស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងរលត់ នឹងមិនកើតឡើង ឬក៏ចិត្ត ណា របស់បុគ្គលណា នឹងរលត់ នឹងមិនកើតឡើង ចិត្តនោះ របស់បុគ្គល នោះ ឈ្មោះថា រមែងកើតឡើង រមែងមិនរលត់ ។ ចិត្តណា របស់បុគ្គល ណា រមែងមិនកើតឡើង រមែងរលត់ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា នឹងមិនរលត់ នឹងកើតឡើង ឬក៏ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ នឹងកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងមិនកើតឡើង រមែងរលត់ ។ ចិត្តណា របស់បុគ្គលណា រមែងកើតឡើង ចិត្តនោះ របស់ បុគ្គលនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តណា របស់បុគ្គលណា កើតឡើង ហើយ ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះថា រមែងកើតឡើង ។ ចិត្ត ណា របស់បុគ្គលណា រមែងមិនកើតឡើង ចិត្តនោះ របស់បុគ្គលនោះ ឈ្មោះ ថា រមែងកើតឡើង ។