អភិធម្មបិដក បុគ្គលវារនិទ្ទេស
សួរ… ចិត្តរបស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ នឹងរលត់ នឹងមិនកើតឡើងទេឬ ។ ឆ្លើយ… ចិត្តរបស់ ពួកជននោះ រមែងកើតឡើង រមែងមិនរលត់ នឹងរលត់ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈ ( ខណៈជាទីកើត ) នៃបច្ឆិមចិត្ត ឯចិត្តរបស់ពួកជននោះ ក្រៅនេះ រមែងកើតឡើង រមែងមិនរលត់ នឹងរលត់ផង នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា នឹងរលត់ នឹង មិនកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង រមែងមិនរលត់មែនឬ ។ អើ ។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង រមែងរលត់ ចិត្តរបស់បុគ្គល នោះ នឹងមិនរលត់ នឹងកើតឡើងឬ ។ មិនមែនទេ ។ ម្យ៉ាងទៀត ចិត្តរបស់ បុគ្គលណា នឹងមិនរលត់ នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើង រមែងរលត់ឬ មិនមានទេ ។ ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា កើតឡើងហើយឬ ។ អើ ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា កើតឡើង ហើយ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើងឬ ។ ចិត្តរបស់ពួកជននោះ កើតឡើងហើយ ក្នុងភង្គក្ខណៈ ( ខណៈជាទីបែកធ្លាយ ) នៃចិត្ត តែចិត្ត របស់ពួកជននោះ រមែងមិនកើតឡើងទេ ចិត្តរបស់ពួកជននោះ កើតឡើង ហើយផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ។ ចិត្តរបស់បុគ្គល ណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ឬ ។ ចិត្តរបស់ពួកជននោះ រមែងមិនកើតឡើងក្នុងភង្គក្ខណៈនៃចិត្ត តែចិត្ត របស់ពួកជននោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន ចិត្តរបស់ពួក ជននោះ គឺលោកដែលចូលកាន់និរោធ និងពួកអសញ្ញសត្វ រមែងមិនកើតឡើង ផង មិនកើតឡើងហើយផង ។ ម្យ៉ាងទៀត ចិត្តរបស់បុគ្គលណា មិន កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើងឬ ។ អើ ។