អភិធម្មបិដក ធម្មវារនិទ្ទេស

ក្បាលទី 74 · ទំព័រ 474

ចិត្តណា រមែងកើតឡើង រមែងមិនរលត់ ចិត្តនោះ នឹងរលត់ នឹងមិនកើតឡើងទេឬ ។ អើ ។ ម្យ៉ាងទៀត ចិត្តណា នឹងរលត់ នឹងមិនកើតឡើង ចិត្តនោះ រមែងកើតឡើង រមែងមិនរលត់ទេឬ ។ អើ ។ ចិត្តណា រមែងមិនកើតឡើង រមែងរលត់ ចិត្តនោះ នឹងមិនរលត់ នឹងកើតឡើងឬ ។ មិនមែនទេ ។ ម្យ៉ាងទៀត ចិត្តណា នឹងមិនរលត់ នឹងកើតឡើង ចិត្តនោះ រមែងមិនកើតឡើង រមែងរលត់ឬ មិនមានទេ ។ ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយ ម្យ៉ាងទៀត ចិត្តណា កើតឡើងហើយ ចិត្តនោះ រមែងកើតឡើង ឬ ។ ចិត្តកើតឡើងហើយ ក្នុងភង្គក្ខណៈ តែចិត្តនោះ រមែងកើតឡើង ក៏មិន មែន ចិត្តកើតឡើងហើយផង រមែងកើតឡើងផង ក្នុងឧប្បាទក្ខណៈ ។ ចិត្ត ណា រមែងមិនកើតឡើង ចិត្តនោះ មិនកើតឡើងហើយឬ ។ ចិត្ត រមែងមិន កើតឡើង ក្នុងភង្គក្ខណៈ តែចិត្តនោះ មិនកើតឡើងហើយ ក៏មិនមែន គឺចិត្ត ជាអតីត និងអនាគត រមែងមិនកើតឡើងផង មិនកើតឡើងហើយផង ។ ម្យ៉ាងទៀត ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ រមែងមិនកើតឡើងឬ ។ អើ ។ ចិត្តណា រមែងរលត់ ចិត្តនោះ ឈ្មោះថា កើតឡើងហើយឬ ។ អើ ។ ម្យ៉ាងទៀត ចិត្តណា កើតឡើងហើយ ចិត្តនោះ រមែងរលត់ឬ ។ ចិត្តក ើតឡើងហើយ ក្នុងឧប្បាទក្ខណៈ តែចិត្តនោះ រមែងរលត់ ក៏មិនមែន ចិត្តក ើតឡើងហើយផង រមែងរលត់ផង ក្នុងភង្គក្ខណៈ ។ ចិត្តណា រមែងមិន រលត់ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយឬ ។ ចិត្ត រមែងមិនរលត់ ក្នុង ឧប្បាទក្ខណៈ ( តែចិត្តនោះ រមែងមិនរលត់ ក៏មិនមែន ) ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ក៏មិនមែន គឺចិត្តជាអតីត និងអនាគត រមែងមិនរលត់ ផង មិនកើតឡើងហើយផង ។ ម្យ៉ាងទៀត ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ រមែងមិនរលត់ទេឬ ។ អើ ។