អភិធម្មបិដក មិស្សកវារនិទ្ទេស

ក្បាលទី 74 · ទំព័រ 488

រលត់ផង ។ ចិត្តណា របស់បុគ្គលណា ធ្លាប់រលត់ហើយ ចិត្តនោះ របស់ បុគ្គលនោះ នឹងរលត់ឬ ។ មិនមែនទេ ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គល ណា នឹងរលត់ ចិត្តនោះ របស់បុគ្គលនោះ ធ្លាប់រលត់ហើយឬ ។ មិនមែន ទេ ។ ចិត្តណា របស់បុគ្គលណា មិនធ្លាប់រលត់ហើយ ចិត្តនោះ របស់បុគ្គល នោះ នឹងមិនរលត់ទេឬ ។ ចិត្តជាអនាគត ក្នុងឧប្បាទក្ខណៈ មិនធ្លាប់រលត់ ហើយ តែចិត្តនោះ របស់បុគ្គលនោះ នឹងមិនរលត់ ក៏មិនមែន ចិត្តក្នុង ភង្គក្ខណៈ មិនធ្លាប់រលត់ហើយផង នឹងមិនរលត់ផង ។ ម្យ៉ាងទៀត ចិត្តណា របស់បុគ្គលណា នឹងមិនរលត់ ចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ ហើយទេឬ ។ ចិត្តជាអតីត នឹងមិនរលត់ទេ តែចិត្តនោះ របស់បុគ្គលនោះ មិនធ្លាប់រលត់ហើយ ក៏មិនមែន ចិត្តក្នុងភង្គក្ខណៈ នឹងមិនរលត់ផង មិនធ្លាប់ រលត់ហើយផង ។ យស្សចិត្តកន័យ ( ន័យដែលនិយាយអំពីចិត្ត របស់បុគ្គល ណា ) គឺលោកសម្តែងហើយតាមភាពរបស់ខ្លួន យំចិត្តកន័យ ( ន័យដែល និយាយអំពីចិត្តណា ) ក្តី យស្សយំចិត្តកន័យ ( ន័យនិយាយអំពីចិត្តរបស់ បុគ្គលណា និងចិត្តណា ) ក្តី គឺលោកសម្តែងហើយ ដោយសេចក្តីតែមួយ ។ ចិត្តប្រកបដោយរាគៈ របស់បុគ្គលណា ។ បេ ។ ពួកធម៌ជាកុសល ពួកធម៌ជា អកុសល ពួកធម៌ជាអព្យាក្រឹត ពួកធម៌ដែលប្រកបដោយសុខវេទនា ពួកធម៌ ដែលប្រកបដោយទុក្ខវេទនា ពួកធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា ។ បេ ។ ពួកធម៌ប្រកបដោយការឃើញ ទាំងប្រកបដោយការប៉ះពាល់ ពួកធម៌មិន ប្រកបដោយការឃើញ តែប្រកបដោយការប៉ះពាល់ ពួកធម៌មិនប្រកបដោយ ការឃើញ ទាំងមិនប្រកបដោយការប៉ះពាល់ ពួកធម៌ជាហេតុ ពួកធម៌មិន មែនជាហេតុ ។ បេ ។ ពួកធម៌ជាសរណៈ ( ប្រកបដោយសេចក្តីសៅហ្មង ) ពួកធម៌ជាអរណៈ ( មិនមានសេចក្តីសៅហ្មង ) ។