អដ្ឋកថានិទ្ទេស បុគ្គលវារៈ
បទថា តស្ស ចិត្តំ សេចក្តីថា ព្រះមាន ព្រះភាគត្រាស់សួរថា ចាប់តាំងអំពីនោះ ចិត្តរបស់បុគ្គលនោះ នឹងរលត់ នឹង មិនកើតមែនទេ ដូច្នេះ ។ បទថា តេសំ ចិត្តំ សេចក្តីថា ឧប្បាទក្ខណៈនៃ ចុតិចិត្តដួងចុងក្រោយនៃចិត្តទាំងអស់ របស់ព្រះខីណាស្រពពួកណា ដែល មានវដ្តទុក្ខកាត់ផ្តាច់ហើយ កំពុងប្រព្រឹត្តទៅ ចុតិចិត្តនោះឯង របស់ព្រះខីណា ស្រពទាំងនោះ ឈ្មោះថា កំពុងកើត ព្រោះដល់ឧប្បាទៈ មិនមែនកំពុង ។ រលត់ ព្រោះមិនទាន់ដល់ភង្គក្ខណៈ ។ តែឥឡូវនេះ ចិត្តនោះ របស់ព្រះខីណា ស្រពទាំងនោះ ឈ្មោះថា នឹងរលត់ ព្រោះដល់ភង្គក្ខណៈ បន្ទាប់អំពី នោះ ចិត្តដទៃ ឈ្មោះថា នឹងមិនកើតឡើង ព្រោះមិនបានធ្វើបដិសន្ធិបន្តអំពី ចិត្តនោះ ។ បទថា ឥតរេសំ បានដល់ ចិត្តរបស់ព្រះសេក្ខៈ ព្រះអសេក្ខៈ និងបុថុជ្ជនដ៏សេស វៀរព្រះខីណាស្រពដែលដល់ព្រមដោយបច្ឆិមចិត្ត ។ បទថា និរុជ្ឈិស្សតិ ចេវ ឧប្បជ្ជិស្សតិ ច សេចក្តីថា ចិត្តណា ដល់ឧប្បាទក្ខណៈ ចិត្តនោះឯង នឹងរលត់ទៅ ។ ចំណែកចិត្តដទៃ នឹងកើតផង នឹង រលត់ផង ក្នុងអត្តភាពនោះ ឬក្នុងអត្តភាពដទៃ ព្រោះហេតុនោះ ព្រះមាន ព្រះភាគ ទ្រង់សំដៅយកចិត្តរបស់ព្រះខីណាស្រពបែបនោះឯង ក្នុងបុច្ឆាវិសជ្ជនាទី ២ ទើបត្រាស់ថា អាមន្តា ដូច្នេះ ។ បទថា នុប្បជ្ជតិ និរុជ្ឈតិ បានដល់ បច្ឆិមចិត្តរបស់ព្រះអរហន្ត ក្នុងភង្គក្ខណៈខ្លះ ចិត្តដែលកំពុងរលត់ របស់បុគ្គលដ៏សេសខ្លះ ។ ចាប់តាំងអំពីចិត្តនោះមក បុគ្គលណាមួយអាច ពោលថា ចិត្តរបស់ព្រះអរហន្ត នឹងមិនរលត់មុន តែមិនអាចពោលថា នឹង កើត ។ បុគ្គលណាមួយអាចពោលថា ចិត្តរបស់បុគ្គលដ៏សេស នឹងកើត នឹងមិនអាចពោលថា មិនមែននឹងរលត់ ព្រោះហេតុនោះ ទើបទ្រង់បដិសេធ ថា នោ ដូច្នេះ ។