អភិធម្មបិដក បវត្តិវារៈ
មិនមែនអកុសលធម៌ឬ ។ អើ ។ និទ្ទេសវារៈ ចប់ បណ្ណត្តិវារៈ ចប់ ៥ បវត្តិវារៈ ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ ។ មិនមែនទេ ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើង ឬ ។ មិនមែនទេ ។ ពួកកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងឬ ។ ពួកកុសលធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃពួកកុសលក្នុងអរូបភព តែពួកអព្យាកតធម៌របស់ ពួកសត្វនោះ មិនកើតឡើងទេ ឯពួកកុសលធម៌ របស់ពួកសត្វនោះ ទើប កើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំង ពួកអព្យាកតធម៌ ក៏កើតឡើងដែរ ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់ បុគ្គលណា កើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ កើតឡើងឬ ។ ពួក អព្យាកតធម៌ របស់ពួកសត្វទាំងអស់នោះ កាលកើតឡើង កើតឡើងក្នុង ឧប្បាទក្ខណៈនៃចិត្តដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកកុសលធម៌ របស់ពួកសត្វនោះ មិនកើតឡើងទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំង ពួកកុសលធម៌ ក៏កើតឡើងដែរ ។ ពួកអកុសលធម៌ របស់បុគ្គលណា កើតឡើង ពួកអព្យាកតធម៌ របស់បុគ្គលនោះ កើតឡើងឬ ។ ពួកអកុសលធម៌ របស់ពួកសត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកសត្វនោះ មិនកើតឡើងទេ ឯពួកអកុសលធម៌ របស់ពួកស ត្វនោះ កើតឡើង ក្នុងឧប្បាទក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏កើតឡើងដែរ ។