អភិធម្មបិដក ភាវនាវារៈ
ភាវនាវារៈ បុគ្គលណា ចម្រើននូវកុសលធម៌ បុគ្គលនោះ ឈ្មោះថា លះបង់នូវអកុសលធម៌ឬ ។ អើ ។ ម្យ៉ាងទៀត បុគ្គលណា លះបង់នូវ អកុសលធម៌ បុគ្គលនោះ ឈ្មោះថា ចម្រើននូវកុសលធម៌ឬ ។ អើ ។ បុគ្គលណា មិនចម្រើននូវកុសលធម៌ បុគ្គលនោះ ឈ្មោះថា មិនលះបង់នូវ អកុសលធម៌ឬ ។ អើ ។ ម្យ៉ាងទៀត បុគ្គលណា មិនលះបង់នូវអកុសលធម៌ បុគ្គលនោះ ឈ្មោះថា មិនចម្រើននូវកុសលធម៌ឬ ។ អើ ។ ។ បេ ។ ភាវនាវារៈ ចប់ ធម្មយមកៈ ចប់ ធម្មយមកៈ ៣ បណ្ណត្តិឧទ្ទេសវារៈ ឥឡូវនេះ ជាកិច្ចពណ៌នាធម្មយមកៈ ដែលព្រះមានព្រះភាគ ទ្រង់តាំងមាតិកានៃធម៌ទាំងឡាយ មានកុសលទាំងនោះឯងជាដើម ដែលសម្តែង ក្នុងមូលយមកៈ ហើយសម្តែងបន្តអំពីចិត្តយមកៈ ។ ក្នុងធម្មយមកៈនោះ គប្បីជ្រាបការកំណត់ព្រះបាលីតាមន័យដែលពោល ក្នុងខន្ធយមកៈ ។ ក្នុងខន្ធយមកៈនោះ មាន ៣ មហាវារៈ មានបណ្ណត្តិវារៈ ជាដើម និងមានអន្តរវារៈដ៏សេស មានដោយប្រការណា ក្នុងធម្មយមកៈនេះ ក៏មានដោយប្រការនោះ ។ ក្នុងធម្មយមកៈនេះ គប្បីជ្រាបថា លោកហៅបរិញ្ញាវារៈថា ភាវនាវារៈ ព្រោះព្រះបាលីក្នុងអាគតដ្ឋានថា យោ កុសលំ ធម្មំ ភាវេតិ សោ អកុសលំ ធម្មំ បជហតិ បុគ្គលណា ចម្រើននូវកុសលធម៌ បុគ្គលនោះ ឈ្មោះថា លះបង់នូវអកុសលធម៌ឬ ។ ក្នុងភាវនាវារៈនោះ អព្យាកតធម៌ ជាធម៌ដែលបុគ្គលមិនគួរចម្រើនផង មិនគួរលះផង ព្រោះហេតុនោះ ទើបលោកមិនលើកបទនោះឡើងសម្តែង ក្នុងបណ្ណត្តិវារៈ ក្នុងធម្មយមកៈនេះ គប្បីជ្រាបការរាប់យមកៈក្នុងវារៈទាំង ៤ នេះ គឺ បទសោធនវារៈ ១ បទសោធនមូលចក្កវារៈ ១ សុទ្ធធម្មវារៈ ១