អភិធម្មបិដក ឧទ្ទេស

ក្បាលទី 75 · ទំព័រ 2

ឥន្ទ្រិយយមកៈ បណ្ណត្តិវារៈ ឥន្ទ្រិយ ២២ គឺចក្ខ្រុន្ទិយ ១ សោត្រិន្ទិយ ១ ឃាន្រិន្ទិយ ១ ជិវ្ញ្រិន្ទិយ ១ កាយ្រិន្ទិយ ១ មនិន្ទ្រិយ ១ ឥត្ថ្រិន្ទិយ ១ បុរិស្រិន្ទិយ ១ ជីវិត្រិន្ទិយ ១ សុខ្រិន្ទិយ ១ ទុក្ខ្រិន្ទិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១ សទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ១ អញ្ញិន្ទ្រិយ ១ អញ្ញាតាវិន្ទ្រិយ ១ ។ ឧទ្ទេស ចក្ខុ ឈ្មោះថា ចក្ខុន្ទ្រិយ ចក្ខុន្ទ្រិយ ក៏ឈ្មោះថា ចក្ខុ ។ សោតៈ ឈ្មោះថា សោត្រិន្ទិយ សោត្រិន្ទិយ ក៏ឈ្មោះថា សោតៈ ។ ឃានៈ ឈ្មោះ ថា ឃាន្រិន្ទិយ ឃាន្រិន្ទិយ ក៏ឈ្មោះថា ឃានៈ ។ ជិវ្ហា ឈ្មោះថា ជិវ្ញ្រិន្ទិយ ជិវ្ញ្រិន្ទិយ ក៏ឈ្មោះថា ជិវ្ហា ។ កាយ ឈ្មោះថា កាយ្រិន្ទិយ កាយ្រិន្ទិយ ក៏ ឈ្មោះថា កាយ ។ មនៈ ឈ្មោះថា មនិន្ទ្រិយ មនិន្ទ្រិយ ក៏ឈ្មោះថា មនៈ ។ ឥត្ថី ឈ្មោះថា ឥត្ថ្រិន្ទិយ ឥត្ថ្រិន្ទិយ ក៏ឈ្មោះថា ឥត្ថី ។ បុរិសៈ ឈ្មោះថា បុរិស្រិន្ទិយ បុរិស្រិន្ទិយ ក៏ឈ្មោះថា បុរិសៈ ។ ជីវិត ឈ្មោះថា ជីវិត្រិន្ទិយ ជីវិត្រិន្ទិយ ក៏ឈ្មោះថា ជីវិត ។ សុខ ឈ្មោះថា សុខ្រិន្ទិយ សុខ្រិន្ទិយ ក៏ ឈ្មោះថា សុខ ។ ទុក្ខ ឈ្មោះថា ទុក្ខ្រិន្ទិយ ទុក្ខ្រិន្ទិយ ក៏ឈ្មោះថា ទុក្ខ ។ សោមនស្ស ឈ្មោះថា សោមនស្សិន្ទ្រិយ សោមនស្សិន្ទ្រិយ ក៏ឈ្មោះថា សោមនស្ស ។ ទោមនស្ស ឈ្មោះថា ទោមនស្សិន្ទ្រិយ ទោមនស្សិន្ទ្រិយ ក៏ ឈ្មោះថា ទោមនស្ស ។