ឥ្រន្ទិយយមកៈ អភិធម្មបិដក បវត្តិវារៈ

ក្បាលទី 75 · ទំព័រ 287

ឥន្ទ្រិយយមកៈ ៣ បវត្តិវារៈ ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង សោត្រិន្ទិយ របស់សត្វ នោះ កើតឡើងហើយឬ ។ អើ ។ មួយទៀត សោត្រិន្ទិយ របស់សត្វណា កើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ ។ សោត្រិន្ទិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិកើតឡើង ហើយ ឯចក្ខ្រុន្ទិយ របស់សត្វទាំងនោះ មិនកើតឡើងទេ សោត្រិន្ទិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខ្រុន្ទិយ កើតឡើងផង ។ ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឃាន្រិន្ទិយ របស់សត្វ នោះ កើតឡើងហើយឬ ។ អើ ។ មួយទៀត ឃាន្រិន្ទិយ របស់សត្វណា កើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ ។ ឃាន្រិន្ទិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់បដិសន្ធិ កើតឡើង ហើយ ឯចក្ខ្រុន្ទិយ របស់សត្វទាំងនោះ មិនកើតឡើងទេ ឃានិន្ទ្រិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើងហើយផង ចក្ខ្រុន្ទិយ កើតឡើងផង ។ ចក្ខុន្ទ្រិយ របស់សត្វណា កើតឡើង ឥត្ថ្រិន្ទិយ ។ បេ ។ បុរិស្រិន្ទិយ របស់សត្វនោះ កើតឡើងហើយឬ ។ អើ ។ មួយទៀត បុរិស្រិន្ទិយ របស់សត្វណា កើតឡើងហើយ ចក្ខុន្ទ្រិយ របស់សត្វនោះ កើតឡើងឬ ។ បុរិស្រិន្ទិយ របស់សត្វអ្នកមិនមានចក្ខុទាំងអស់នោះ កាលច្យុត កាលចាប់ បដិសន្ធិ កើតឡើងហើយ ឯចក្ខ្រុន្ទិយ របស់សត្វទាំងនោះ មិនកើតឡើងទេ បុរិស្រិន្ទិយ របស់សត្វអ្នកមានចក្ខុទាំងនោះ កាលចាប់បដិសន្ធិ កើតឡើង ហើយផង ចក្ខ្រុន្ទិយ កើតឡើងផង ។