អភិធម្មបិដក បរិញ្ញាវារៈ

ក្បាលទី 75 · ទំព័រ 483

មិនកើតឡើងផង បញ្ញ្រិន្ទិយ មិនកើតឡើងហើយផង ក្នុងទីនោះ ។ បេ ។ បវត្តិវារៈ ចប់ បរិញ្ញាវារៈ បុគ្គលណា កំណត់ដឹងនូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថា កំណត់ដឹងនូវសោត្រិន្ទិយឬ ។ អើ ។ មួយទៀត បុគ្គលណា កំណត់ដឹងនូវ សោត្រិន្ទិយ បុគ្គលនោះ ឈ្មោះថា កំណត់ដឹងនូវចក្ខុន្ទ្រិយឬ ។ អើ ។ បុគ្គលណា កំណត់ដឹងនូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថា លះបង់នូវទោមនស្សិន្ទ្រិយឬ ។ មិនមែនទេ ។ មួយទៀត បុគ្គលណា លះបង់នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា កំណត់ដឹងនូវចក្ខុន្ទ្រិយ ឬ ។ មិនមែនទេ ។ បុគ្គលណា កំណត់ដឹងនូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថា ចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ ។ មិនមែនទេ ។ មួយទៀត បុគ្គល ណា ចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា កំណត់ដឹង នូវចក្ខុន្ទ្រិយឬ ។ មិនមែនទេ ។ បុគ្គលណា កំណត់ដឹងនូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថា ចម្រើននូវអញ្ញិន្ទ្រិយឬ ។ អើ ។ មួយទៀត បុគ្គលណា ចម្រើននូវអញ្ញិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា កំណត់ដឹងនូវចក្ខុន្ទ្រិយឬ ។ អើ ។ បុគ្គលណា កំណត់ដឹងនូវចក្ខុន្ទ្រិយ បុគ្គលនោះ ឈ្មោះថា ធ្វើឲ្យជាក់ច្បាស់ នូវអញ្ញាតាវិន្ទ្រិយឬ ។ មិនមែនទេ ។ មួយទៀត បុគ្គល ណា ធ្វើឲ្យជាក់ច្បាស់នូវអញ្ញាតាវិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា កំណត់ដឹង នូវចក្ខុន្ទ្រិយឬ ។ មិនមែនទេ ។ បុគ្គលណា លះបង់នូវទោមនស្សិន្ទ្រិយ បុគ្គលនោះ ឈ្មោះ ថា ចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយឬ ។ មិនមែនទេ ។ មួយទៀត បុគ្គល ណា ចម្រើននូវអនញ្ញតញ្ញស្សាមីតិន្ទ្រិយ បុគ្គលនោះ ឈ្មោះថា លះបង់នូវ ទោមនស្សិន្ទ្រិយឬ ។ មិនមែនទេ ។