អដ្ឋកថាឥ្រន្ទិយយមកៈ

ក្បាលទី 75 · ទំព័រ 528

ឥន្ទ្រិយយមកៈ [ ១-១១១ ] ឥឡូវនេះ ជាកិច្ចពណ៌នាឥន្ទ្រិយយមកៈ ដែលព្រះមាន ព្រះភាគ ទ្រង់សម្តែងក្នុងលំដាប់បន្ទាប់អំពីធម្មយមកៈ ព្រោះទ្រង់សង្គ្រាះធម៌ ទាំងឡាយ មានកុសលធម៌ជាដើម ដែលទ្រង់សម្តែងហើយ ក្នុងមូលយមកៈ ទាំងនោះឯង ឲ្យជាចំណែកមួយដោយអំណាចនៃធម៌ដែលបាន ។ ក្នុងឥន្ទ្រិយយមកៈនោះ គប្បីជ្រាបការកំណត់ព្រះបាលី ដោយន័យដែលពោលហើយ ក្នុងខន្ធយមកៈជាដើមនោះឯង ។ ក្នុងឥន្ទ្រិយយមកៈនេះ មហាវារៈ ៣ មានបណ្ណត្តិវារៈជាដើម និង អន្តរវារៈដ៏សេស ក៏ដូចគ្នាតាមដែលមកហើយ ក្នុងយមកៈទាំងឡាយ មាន ខន្ធយមកៈជាដើមនោះឯង មួយអន្លើដោយប្រភេទនៃកាលជាដើម តែយមកៈ ទាំងឡាយមានច្រើនជាងធាតុយមកៈ ព្រោះភាពនៃឥន្ទ្រិយទាំងឡាយមានច្រើន លោកមិនប្រកបជិវ្ហាយតនៈ និងកាយាយតនៈជាមួយចក្ខាយតនៈ និងចក្ខុធាតុ ដោយន័យដែលមានចក្ខាយតនៈ និងចក្ខុធាតុជាមូល ក្នុងបុគ្គលវារៈជាដើម ខាងដើម និងមិនកាន់យកយមកៈទាំងឡាយ មានជិវ្ហាយតនៈ និងកាយាយតនៈជាមូល យ៉ាងណា ក្នុងឥន្ទ្រិយយមកៈនេះ លោកក៏មិនប្រកបជិវ្ញ្រិន្ទិយ និងកាយ្រិន្ទិយ ក្នុងន័យដែលមានចក្ខុន្ទ្រិយជាមូល និងមិនកាន់យកយមកៈ ទាំងឡាយ ដែលមានជិវ្ញ្រិន្ទិយ និងកាយ្រិន្ទិយជាមូលយ៉ាងនោះដូចគ្នា ។ គប្បី ជ្រាបហេតុក្នុងការមិនកាន់យកយមកៈទាំងឡាយនោះ តាមន័យដែលលោក ពោលហើយ ក្នុងយមកៈនោះឯង ។ ឯមនិន្ទ្រិយ គប្បីជ្រាបថា លោកប្រកបហើយ ដោយមូលទាំងឡាយ មានចក្ខុន្ទ្រិយជាមូលជាដើម យ៉ាងណា សូម្បីមូលទាំងឡាយ មានឥន្ទ្រិយ ជាមូល ក៏យ៉ាងនោះឯង មនិន្ទ្រិយ រមែងដល់នូវការប្រកប ព្រោះហេតុណា ព្រោះហេតុនោះ គប្បីជ្រាបថា លោកមិនប្រកបហើយ ដោយលំដាប់បទ ដែលលើកឡើង ប្រកបក្នុងទីបំផុតជាមួយមូលទាំងឡាយ មានចក្ខុន្ទ្រិយ ទាំងអស់