អដ្ឋកថាបវត្តិវារៈ

ក្បាលទី 75 · ទំព័រ 530

យមកៈទាំងនោះ ។ ម្យ៉ាងទៀត កាលរាប់ គប្បីរាប់ដោយអំណាចនៃ មោឃបុច្ឆា ។ បវត្តិវារៈ ក្នុងការវិនិច្ឆ័យអត្ថនេះ គប្បីជ្រាបនយមុខនេះដូចតទៅ បទថា សចក្ខុកានំ ន ឥត្ថីនំ លោកពោលហើយ ដោយ អំណាចនៃសត្វទាំងឡាយដែលមានរូប មានព្រហ្មបារិសជ្ជាជាដើម និងដោយ អំណាចនៃបុរសភេទ និងបុគ្គលមិនមានភេទ ព្រោះថា ឥត្ថ្រិន្ទិយ រមែងមិន កើតដល់រូបព្រហ្ម បុរស និងបុគ្គលមិនមានភេទ ( ខ្ទើយ ) ទាំងនោះ ។ បទថា សចក្ខុកានំ ន បុរិសានំ លោកពោលហើយដោយ អំណាចនៃរូបព្រហ្មផង ន្រៃស្តីភេទ និងបុគ្គលដែលមិនមានភេទផង ព្រោះថា បុរិស្រិន្ទិយ រមែងមិនកើតដល់រូបព្រហ្ម ស្ត្រី និងបុគ្គលមិនមានភេទ ទាំងនោះ ។ បទថា អចក្ខុកានំ ឧបបជ្ជន្តានំ តេសំ ជីវិត្រិន្ទិយំ ឧប្បជ្ជតិ លោកពោលសំដៅយកសត្វទាំងឡាយ ក្នុងឯកវោការភព ចតុវោការភព និងក្នុងកាមធាតុ ។ បទថា សចក្ខុកានំ វិនា សោមនស្សេន លោកពោល ហើយ ដោយអំណាចនៃបុគ្គលដែលបដិសន្ធិ ដោយមហាវិបាកបដិសន្ធិ ៤ ដែលសហគតៈដោយឧបេក្ខា ។ បទថា សចក្ខុកានំ វិនា ឧបេក្ខាយ លោកពោលដោយ អំណាចនៃបុគ្គលដែលបដិសន្ធិ សហគតៈដោយសោមនស្ស ។ បទថា ឧបេក្ខាយ អចក្ខុកានំ លោកពោលដោយអំណាចនៃអហេតុកបដិសន្ធិ ។ បទថា អហេតុកានំ លោកពោលហើយ ព្រោះការមិនមាន នៃឥន្ទ្រិយទាំងឡាយ មានសទ្ធ្រិន្ទិយជាដើម មួយអន្លើដោយអហេតុកបដិសន្ធិ ។ ពិតហើយ ក្នុងអហេតុកបដិសន្ធិ រមែងមិនមានសទ្ធា សតិ បញ្ញា ពិតប្រាកដ ឯសមាធិ និងវីរិយៈ រមែងមិនដល់នូវភាពជាឥន្ទ្រិយ ។ បទថា សហេតុកានំ អចក្ខុកានំ លោកពោលហើយដោយអំណាច គព្ភសេយ្យកសត្វ និងព្រហ្មដែលមិនមានរូប ។