អដ្ឋកថាបរិញ្ញាវារៈ

ក្បាលទី 75 · ទំព័រ 533

ទាំងនោះ មិនកើតឡើងហើយ ក្នុងភង្គក្ខណៈនៃឧបបត្តិចិត្ត ដូច្នេះ ក្នុងអតីតវារៈ ដោយបច្ចុប្បន្នវារៈ ( បច្ចុប្បន្នាតីតវារៈ ) អធិប្បាយថា បណ្ឌិតមិនគួរកាន់ យកអត្ថ ដោយអំណាចការឈានកន្លងឧប្បាទក្ខណៈ ដូចក្នុងចិត្តយមកៈ តែ គួរកាន់យកដោយអំណាចនៃការមិនកើតឡើងហើយ ក្នុងភពនោះ ។ គប្បី ជ្រាបការវិនិច្ឆ័យអត្ថ ក្នុងបវត្តិវារៈទាំងអស់ ដោយនយមុខនេះ ។ បរិញ្ញាវារៈ ក្នុងបរិញ្ញាវារៈ លោកសម្តែងចក្ខុសោតយមកៈតែម្យ៉ាង បុណ្ណោះ ក្នុងមូលទាំងឡាយ មានចក្ខុមូលជាដើម ។ ឥន្ទ្រិយទាំងឡាយ ដ៏សេស ដែលជាលោកិយអព្យាកតៈផង ដែលលាយឡំដោយលោកិយអព្យាកតៈផង ជាឥន្ទ្រិយដែលគួរកំណត់ដឹងដូចគ្នា ព្រោះហេតុនោះ ឥន្ទ្រិយ ទាំងនោះ សូម្បីលោកមិនសម្តែង ក៏ឈ្មោះថា សម្តែងដោយន័យនេះឯង ។ អកុសល ជាធម៌ដែលបុគ្គលគប្បីលះដោយចំណែកមួយប៉ុណ្ណោះ កុសល គប្បីចម្រើនដោយចំណែកមួយ លោកុត្តរដែលជាអព្យាកតៈ ដែលបុគ្គល គប្បីធ្វើឲ្យជាក់ច្បាស់ ព្រោះហេតុនោះ ទើបលោកពោលថា លះបង់នូវ ទោមនស្សិន្ទ្រិយ ចម្រើននូវអនញ្ញតញ្ញស្សាមីត្រិន្ទិយ ធ្វើឲ្យជាក់ច្បាស់នូវ អញ្ញាតាវិន្ទ្រិយ ចំណែកអញ្ញិន្ទ្រិយ បុគ្គលគួរចម្រើនក៏មាន គួរធ្វើឲ្យជាក់ច្បាស់ ក៏មាន អញ្ញិន្ទ្រិយនោះ លោកកាន់យកដោយអំណាចភាវនា គឺការធ្វើ ឲ្យចម្រើននោះឯង ។ ក្នុងបទទាំងឡាយនោះ បទថា ទ្វេ បុគ្គលា បានដល់ បុគ្គលដែលដល់ព្រមដោយសកទាគាមិមគ្គ និងដល់ព្រមដោយអរហត្តមគ្គ ក្នុងបុគ្គលទាំង ២ នោះ បុគ្គលម្នាក់ ឈ្មោះថា មិនមែនកំពុងលះទោមនស្ស្រិន្ទិយ ព្រោះមិនអាចកាត់ផ្តាច់បាន បុគ្គលម្នាក់ ឈ្មោះថា មិនមែនកំពុង លះទោមនស្ស្រិន្ទិយ ព្រោះភាពដែលលោកលះទោមនស្សិន្ទ្រិយហើយ ។