និគមគាថា
បុរស ស្ត្រីណា ដល់ព្រមដោយកិច្ច តាំងនៅក្នុងឱវាទរបស់ព្រះសាស្តា សម្មាសម្ពុទ្ធអង្គណា ដែលធ្វើកិច្ចស្រេចហើយ បុរស ស្ត្រីនោះ កំណត់ តាំងមាំនៅក្នុងឱវាទរបស់ព្រះមុនីល្អហើយ រមែងជាអ្នកឈានកន្លងអំណាច របស់ស្តេចយម ព្រះសម្មាសម្ពុទ្ធ ទ្រង់ជាទេវតាក្រៃលែងជាងទេវតាទាំងពួង ដែលមិនមាននូវមន្ទិល ដែលនាំទៅកាន់អំណាចរបស់ស្តេចយម ទ្រង់គង់ កណ្តាលមហាទេវបរិស័ទ ក្នុងទេវបុរី ទ្រង់ប្រកាសបករណ៍ ឈ្មោះយមកៈ ណា ខ្ញុំ ( ពុទ្ធឃោសាចារ្យ ) ប្រារព្ធអដ្ឋកថានៃបករណ៍យមកៈនោះ ដើម្បី សម្តែងវិធីកំណត់ព្រះបាលី និងន័យរបស់អត្ថ ក្នុងពាក្យបុច្ឆាវិសជ្ជនា ។ ឥឡូវនេះ អដ្ឋកថានៃបករណ៍នោះ ដល់នូវការសម្រេចហើយ ដោយ បែបផែន មានប្រមាណ ៥ ភាណវារៈ ដោយប្រាសចាកអន្តរាយក្នុងលោក ដែលមានអន្តរាយច្រើន យ៉ាងណា ចូរសត្វទាំងឡាយ ជាអ្នកមានការសម្រេច ក្នុងហិតានុហិតប្រយោជន៍ ដល់ព្រមដោយសេចក្តីសុខ ចូរមនោរថ ទាំងពួងរបស់សព្វសត្វ ដល់នូវសេចក្តីសម្រេចយ៉ាងនោះហោង ។ អដ្ឋកថា យមកប្បករណ៍ ចប់ អភិធម្មបិដក បាលីប្រែ - ៩២ ឥន្ទ្រិយយមកៈ លេខទំព័រ អភិធម្មបិដក បណ្ណត្តិវារៈ … ២ អភិធម្មបិដក ឧទ្ទេស … ២ អភិធម្មបិដក និទ្ទេសវារៈ … ២០ អភិធម្មបិដក បវត្តិវារៈ … ៦៧ បាលីប្រែ - ៩៣ ឥន្ទ្រិយយមកៈ អភិធម្មបិដក បវត្តិវារៈ … ២៨៧ អភិធម្មបិដក បរិញ្ញាវារៈ … ៤៨៣ អដ្ឋកថាឥន្ទ្រិយយមកៈ … ៥២៨ អដ្ឋកថាបវត្តិវារៈ … ៥៣០ អដ្ឋកថាបរិញ្ញាវារៈ … ៥៣៣ …