អារម្ភកថា
ក្បាលទី 76 · ទំព័រ 3
ព្រះសម្មាសម្ពុទ្ធ ទ្រង់ជាទេវតា ក្រៃលែងជាងទេវតាទាំងឡាយ ជា បុគ្គលដែលទេវតា និងទានវធ្វើការបូជាហើយ ទ្រង់មានសំវរៈដ៏បរិសុទ្ធ ទ្រង់មានព្រះវីរិយភាពធំ ទ្រង់ជាឥសីទី ៧ ទ្រង់រម្ងាប់នាម និងរូបបានដោយ ឥតសេសសល់ កាលទ្រង់សម្តែងយមកប្បករណ៍ចប់ហើយ ទើបទ្រង់ សម្តែងបករណ៍ទី ៧ ដែលជាលំដាប់បន្ទាប់អំពីយមកប្បករណ៍ ដែលមាន អត្ថជ្រាលជ្រៅនោះ ដោយអត្ថផង ដោយធម៌ផង ឈ្មោះថា បដ្ឋាន ដែល ជាទេសនា ប្រដាប់ដោយន័យជ្រាលជ្រៅក្រៃលែង ។ ឥឡូវនេះ ដល់លំដាប់នៃកិច្ចពណ៌នាបដ្ឋានប្បករណ៍នោះហើយ ព្រោះ ហេតុនោះ ខ្ញុំ ( ពុទ្ធឃោសាចារ្យ ) នឹងពណ៌នាបដ្ឋានប្បករណ៍នោះ ចូរ សាធុជនទាំងឡាយ តាំងចិត្តស្តាប់នូវកិច្ចពណ៌នានោះចុះ ។ អធិប្បាយ បច្ចយុទ្ទេស