អធិប្បាយបច្ចយុទ្ទេស

ក្បាលទី 76 · ទំព័រ 3

មានសេចក្តីផ្តើមថា ក្នុងអនុលោមប្បដ្ឋាន ព្រះសម្មាសម្ពុទ្ធ ទ្រង់អាស្រ័យតិកៈ ២២ ឲ្យឈ្មោះថា តិកប្បដ្ឋាន ។ ទ្រង់អាស្រ័យទុកៈ ឲ្យឈ្មោះថា ទុកប្បដ្ឋាន ។ បន្ទាប់អំពីនោះ ទ្រង់រួមតិកៈ ២២ ចូលក្នុង ទុកៈ ១០០ ហើយទ្រង់ឲ្យឈ្មោះថា ទុកត្តិកប្បដ្ឋាន ។ បន្ទាប់អំពីនោះ ទ្រង់បញ្ចូលទុកៈ ១០០ ក្នុងតិកៈ ២២ ហើយទ្រង់ឲ្យឈ្មោះថា តិកទ្ទុកប្បដ្ឋាន ។ ម្យ៉ាងទៀត ទ្រង់សម្តែងតិកៈ ចូលក្នុងតិកៈបុណ្ណោះ ហើយ ទ្រង់ឲ្យឈ្មោះថា តិកត្តិកប្បដ្ឋាន ។ ទ្រង់បន្ថែមទុកៈចូលក្នុងទុកៈបុណ្ណោះ ហើយទ្រង់ឲ្យឈ្មោះថា ទុកទ្ទុកប្បដ្ឋាន ។ ព្រះមានព្រះភាគ ត្រាស់យ៉ាង នេះថា ន័យទាំង ៦ គឺតិកប្បដ្ឋានដ៏ប្រសើរ ១ ទុកប្បដ្ឋានដ៏ ឧត្តម ១ ទុកត្តិកប្បដ្ឋាន ១ តិកទ្ទុកប្បដ្ឋាន ១ តិកត្តិកប្បដ្ឋាន ១ ទុកទ្ទុកប្បដ្ឋាន ១ ជាន័យដ៏ជ្រៅ ក្នុង អនុលោម ដូច្នេះ ។ ក្នុងបច្ចនីយប្បដ្ឋាន ក៏ទ្រង់សម្តែងបដ្ឋានដោយន័យ ៦ ក្នុងបច្ចនីយៈ យ៉ាងនេះ គឺទ្រង់អាស្រ័យតិកៈ ២២ សម្តែងនូវតិកប្បដ្ឋាន ទ្រង់អាស្រ័យ ទុកៈ ១០០ សម្តែងនូវទុកប្បដ្ឋាន ទ្រង់បញ្ចូលតិកៈ ២២ ចូលក្នុងទុកៈ ១០០ ហើយទ្រង់ឲ្យឈ្មោះថា ទុកត្តិកប្បដ្ឋាន ទ្រង់បន្ថែមទុកៈ ១០០ ចូលក្នុង តិកៈ ២២ ហើយទ្រង់ឲ្យឈ្មោះថា តិកទ្ទុកប្បដ្ឋាន ទ្រង់បន្ថែមតិកៈចូលក្នុង តិកៈបុណ្ណោះ ហើយទ្រង់ឲ្យឈ្មោះថា តិកត្តិកប្បដ្ឋាន ទ្រង់បញ្ចូលទុកៈ ចូលក្នុងទុកៈបុណ្ណោះ ហើយទ្រង់ឲ្យឈ្មោះថា ទុកទ្ទុកប្បដ្ឋាន ។