អធិប្បាយ អធិបតិប្បច្ចយនិទ្ទេស

ក្បាលទី 76 · ទំព័រ 50

អ ធិ ឬ ( ា យ គប្បីជ្រាបវិនិច្ឆ័យ ក្នុងអធិបតិប្បច្ចយនិទ្ទេសដូចតទៅ បទថា ឆន្ទាធិបតិ បានដល់ អធិបតី ពោល គឺឆន្ទៈ ។ ពាក្យថា ឆន្ទាធិបតិ នោះ ជាឈ្មោះនៃកត្តុកម្យតាឆន្ទៈ ( ឆន្ទៈនៃភាពជាបុគ្គលប្រាថ្នា ដើម្បីធ្វើ ) ដែលកើតឡើងក្នុងវេលាចិត្តធ្វើឆន្ទៈឲ្យធ្ងន់ ឲ្យជាធំកើតឡើង ។ ក្នុងបទដ៏សេសក៏ន័យនេះដូចគ្នា ។ សួរថា ព្រោះហេតុអ្វី ក្នុងអធិបតិប្បច្ចយនិទ្ទេសនេះ ព្រះមានព្រះភាគ មិនត្រាស់ថា អធិបតីជាបច្ច័យដល់ធម៌ដែលសម្បយុត្តដោយអធិបតី ដូច ក្នុងនិទ្ទេសនៃហេតុប្បច្ច័យ ដែលត្រាស់ថា ហេតុជាបច្ច័យនៃពួកធម៌ ដែល ប្រកបដោយហេតុ ដូច្នេះ តែទ្រង់សម្តែងទេសនា ដោយន័យថា ឆន្ទាធិបតី ជាបច្ច័យនៃពួកធម៌ដែលប្រកបដោយឆន្ទៈ ដូច្នេះជាដើម ឆ្លើយថា ព្រោះ អធិបតី មិនមានក្នុងខណៈជាមួយគ្នា ។ ពិតហើយ ក្នុងន័យមុន ហេតុ ២ ឬ ៣ ជាហេតុប្បច្ច័យក្នុងខណៈជាមួយគ្នាបាន ព្រោះមិនលះភាវៈ ដែល ឧបការៈ ដោយអត្ថថា ជាឫសគល់ តែអធិបតី ជាឧបការៈ ដោយអត្ថថា ជាធំ និងធម៌ជាច្រើន ឈ្មោះថា មិនជាធំ ក្នុងខណៈជាមួយគ្នាឡើយ ព្រោះ ហេតុនោះ ធម៌ទាំងនោះ ទោះបីកើតឡើងជាមួយគ្នា ក៏មិនជាអធិបតិប្បច្ច័យ ក្នុងខណៈជាមួយគ្នាឡើយ ព្រោះភាវៈដែលអធិបតិប្បច្ច័យ មិនមានក្នុងខណៈ ជាមួយគ្នានោះ ។ ក្នុងអធិបតិប្បច្ច័យនេះ ព្រះមានព្រះភាគ ទ្រង់សម្តែង ទេសនា ដូចពោលមកហើយ ។ ព្រះមានព្រះភាគ ទ្រង់សម្តែងសហជាតាធិបតិយ៉ាងនេះហើយ ឥឡូវនេះ ដើម្បីសម្តែងអារម្មណាធិបតិ ទើបទ្រង់ផ្តើមពាក្យថា យំ យំ ធម្មំ គរុំ កត្វា ជាដើម ។ បណ្តាបទទាំងនោះ បទថា យំ យំ ធម្មំ គឺនូវធម៌ដែលជាអារម្មណ៍ណាមួយ ។ បទថា គរុំ កត្វា បានដល់ ធ្វើឲ្យធ្ងន់ គឺឲ្យធ្ងន់ពិតប្រាកដ ឲ្យជា ធម្មជាតដ