អធិប្បាយ អនន្តរប្បច្ចយនិទ្ទេស
អធិប្បាយ គប្បីជ្រាបវិនិច្ឆ័យក្នុងអនន្តរប្បច្ច័យនិទ្ទេសដូចតទៅ បទថា មនោធាតុយា គឺដល់វិបាកមនោធាតុ ។ បទថា មនោវិញ្ញាណធាតុយា គឺដល់អហេតុកវិបាកមនោវិញ្ញាណធាតុ ដែលធ្វើសន្តីរណកិច្ច គឺពិចារណាអារម្មណ៍ ។ បន្ទាប់អំពីនោះ ព្រះមានព្រះភាគ គួរ ត្រាស់ដល់មនោវិញ្ញាណធាតុ ដែលធ្វើវោដ្ឋព្វនៈ ជវ័ន តទារម្មណៈ និង ភវង្គ តែទ្រង់មិនបានត្រាស់ ទើបទ្រង់សង្ខេបទេសនា ដោយសម្តែងន័យថា អ្នកសិក្សាគប្បីជ្រាបបានដោយន័យនេះ ។ ធាតុទាំងនោះ ដែលព្រះមាន ព្រះភាគទ្រង់សង្ខេបចូលក្នុងន័យទី ៦ ថា បុរិមា បុរិមា កុសលា ធម្មា ជាដើម អ្នកសិក្សាគប្បីជ្រាបថា ទ្រង់មិនត្រាស់ក្នុងអធិការនេះទៀតឡើយ ។ បណ្តាបទទាំងនោះ បទថា បុរិមា បុរិមា អ្នកសិក្សាគប្បីជ្រាបថា បានដល់ កុសលជវ័ន ធម៌ដែលរលត់ជាប់តគ្នាទៅក្នុងទ្វារទាំង ៦ ។ បទថា បច្ឆិមានំ បច្ឆិមានំ បានដល់ ធម៌ គឺកុសលជវ័នដែល កើតឡើងជាប់តគ្នាទៅនោះឯង ។ បទថា កុសលានំ បានដល់ កុសលចិត្តប្រភេទដូចគ្នា ។ ឯបទថា អព្យាកតានំ នេះ ព្រះមានព្រះភាគត្រាស់ដោយអំណាច តទារម្មណៈ ភវង្គ និងផលសមាបត្តិដែលកើតឡើង បន្ទាប់អំពីកុសល ។ បទថា អព្យាកតានំ ក្នុងអកុសលមូលកៈ បានដល់ អព្យាកតៈដែលជា តទារម្មណៈ និងភវង្គបុណ្ណោះ ។ បទថា អព្យាកតានំ ក្នុងអព្យាកតមូលកៈ បានដល់ អព្យាកតៈដែលជាកិរិយា និងវិបាកដែលប្រព្រឹត្តទៅដោយអំណាច នៃអាវជ្ជនៈ និងជវ័ន ឬដោយអំណាចនៃភវង្គ ។ ន័យនេះ រមែងប្រើបាន ក្នុងវីថិចិត្តដែលប្រព្រឹត្តទៅតាំងអំពីកិរិយាមនោធាតុ ដែលធ្វើវោដ្ឋព្វនកិច្ច រហូតដល់មនោវិញ្ញាណធាតុនោះឯង ។ បទថា កុសលានំ បានដល់ កុសលជវ័នដួងទី ១ ដែលកើតបន្ទាប់ អំពីវោដ្ឋព្វនចិត្តក្នុងបញ្ចទ្វារ និងដែលកើតបន្