អភិធម្មបិដក សមនន្តរប្បច្ចយ
សមនន្តរប្បច្ច័យ ពាក្យថា សមនន្តរប្បច្ច័យ បានដល់ ចក្ខុវិញ្ញាណធាតុក្តី ពួកធម៌ ដែលប្រកបដោយចក្ខុវិញ្ញាណធាតុនោះក្តី ជាបច្ច័យនៃមនោធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោធាតុនោះផង ដោយសមនន្តរប្បច្ច័យ មនោធាតុក្តី ពួកធម៌ដែលប្រកបដោយមនោធាតុនោះក្តី ជាបច្ច័យនៃមនោវិញ្ញាណធាតុផង នៃ ពួកធម៌ដែលប្រកបដោយមនោវិញ្ញាណធាតុនោះផង ដោយសមនន្តរប្បច្ច័យ សោតវិញ្ញាណធាតុក្តី ពួកធម៌ដែលប្រកបដោយសោតវិញ្ញាណធាតុនោះក្តី ជាបច្ច័យ នៃមនោធាតុផង នៃពួកធម៌ដែលប្រកបដោយមនោធាតុនោះផង ដោយ សមនន្តរប្បច្ច័យ មនោធាតុក្តី ពួកធម៌ដែលប្រកបដោយមនោធាតុនោះក្តី ជាបច្ច័យ នៃមនោវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយមនោវិញ្ញាណធាតុ នោះផង ដោយសមនន្តរប្បច្ច័យ ឃានវិញ្ញាណធាតុក្តី ពួកធម៌ដែលប្រកបដោយ ឃានវិញ្ញាណធាតុនោះក្តី ជាបច្ច័យនៃមនោធាតុផង នៃពួកធម៌ដែល ប្រកបដោយមនោធាតុនោះផង ដោយសមនន្តរប្បច្ច័យ មនោធាតុក្តី ពួកធម៌ ដែលប្រកបដោយមនោធាតុនោះក្តី ជាបច្ច័យនៃមនោវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោវិញ្ញាណធាតុនោះផង ដោយសមនន្តរប្បច្ច័យ ជិវ្ហាវិញ្ញាណធាតុក្តី ពួកធម៌ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុនោះក្តី ជាបច្ច័យ នៃមនោធាតុផង នៃពួកធម៌ដែលប្រកបដោយមនោធាតុនោះផង ដោយ សមនន្តរប្បច្ច័យ មនោធាតុក្តី ពួកធម៌ដែលប្រកបដោយមនោធាតុនោះក្តី ជាបច្ច័យ នៃមនោវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយមនោវិញ្ញាណធាតុ នោះផង ដោយសមនន្តរប្បច្ច័យ កាយវិញ្ញាណធាតុក្តី ពួកធម៌ដែលប្រកបដោយ កាយវិញ្ញាណធាតុនោះក្តី ជាបច្ច័យនៃមនោធាតុផង នៃពួកធម៌ដែល ប្រកបដោយមនោធាតុនោះផង ដោយសមនន្តរប្បច្ច័យ មនោធាតុក្តី ពួកធម៌ ដែលប្រកបដោយមនោធាតុនោះក្តី ជាបច្ច័យនៃមនោវិញ្ញាណ