អធិប្បាយ សហជាតប្បច្ចយនិទ្ទេស
អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងសហជាតប្បច្ចយនិទ្ទេស ដូចតទៅ បទថា អញ្ញមញ្ញំ ប្រែថា នូវគ្នានិងគ្នា ។ ដោយបទនេះ ព្រះមាន ព្រះភាគ ទ្រង់សម្តែងថា ធម៌ទាំងនោះជាបច្ច័យ និងជាបច្ចយុប្បន្ន ក្នុងខណៈ ជាមួយគ្នា ។ បទថា ឱក្កន្តិក្ខណេ គឺក្នុងបដិសន្ធិក្ខណៈ ក្នុងបញ្ចវោការភព ។ ពិតហើយ ក្នុងខណៈនោះ នាម និងរូប កើតឡើង ដូចឈានចុះ គឺដូចស្ទុះ ទៅ បានដល់ ដូចមកអំពីលោកដទៃ ហើយចូលមកកាន់លោកនេះ ព្រោះ ហេតុនោះ ទើបខណៈនោះ ព្រះមានព្រះភាគត្រាស់ហៅថា ឱក្កន្តិក្ខណៈ ។ ក្នុងអធិការនេះ បទថា រូបំ ព្រះមានព្រះភាគ ទ្រង់បំណងយកហទយវត្ថុ បុណ្ណោះ ។ ពិតហើយ ហទយវត្ថុនោះ រមែងឲ្យប្រយោជន៍ដើម្បីជាសហជាតប្បច្ច័យ ដល់គ្នានិងគ្នា ដល់នាម នាមក៏ឲ្យប្រយោជន៍ដើម្បីជាសហជាតប្បច្ច័យ ដល់គ្នានិងគ្នា ដល់ហទយវត្ថុនោះ ។ បទថា ចិត្តចេតសិកា គឺ ខន្ធ ៤ ក្នុងបវត្តិកាល ។ ក្នុងបទថា សហជាតបច្ចយេន នេះ រូបដែល មានចិត្តជាសមុដ្ឋាន រមែងមិនឲ្យប្រយោជន៍ដើម្បីជាបច្ច័យដល់ចិត្ត និង ចេតសិក ព្រោះហេតុនោះ ទើបព្រះមានព្រះភាគមិនត្រាស់ថា អញ្ញមញ្ញំ ។ ឧបាទារូប មិនឲ្យប្រយោជន៍ដើម្បីជាបច្ច័យដល់មហាភូតរូបដូចគ្នា ។ បទថា រូបិនោ ធម្មា អរូបីនំ ធម្មានំ គឺហទយវត្ថុ ជាបច្ច័យដល់នាមក្ខន្ធ ៤ ។ បទថា កិញ្ចិ កាលេ គឺក្នុងកាលខ្លះ ។ បទថា សហជាតប្បច្ចយេន ត្រាស់ សំដៅដល់បដិសន្ធិកាល ។ បទថា ន សហជាតប្បច្ចយេន ត្រាស់សំដៅ ដល់បវត្តិកាល ។ សហជាតប្បច្ច័យនេះ តាំងទុកដោយចំណែក ៦ ដូច្នេះ គឺអរូបក្ខន្ធ ៤ ជាបច្ច័យដល់គ្នានិងគ្នា ដោយអំណាចសហជាតប្បច្ច័យជាដើម ។ ក្នុង ៦ ចំណែកនោះ ៣ ចំណែក ត្រាស់ដោយអំណាចជាសហជាតប្បច្ច័យដល់គ្នា និងគ្នា ៣