អធិប្បាយ អញ្ញមញ្ញប្បច្ចយនិទ្ទេស

ក្បាលទី 76 · ទំព័រ 70

អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងអញ្ញមញ្ញប្បច្ចយនិទ្ទេស ដូចតទៅ បាលីមកហើយ ដោយអំណាចចំណែក ៣ ខាងដើម នៃសហជាតប្បច្ច័យនិទ្ទេស កិច្ចពណ៌នាបាលីនោះ ដូចគ្នាតាមដែលពោលហើយ ក្នុង សហជាតប្បច្ចយនិទ្ទេសនោះឯង ព្រោះហេតុនោះ ទើបខ្ញុំមិននាំមកពោល ទៀត ។ អញ្ញមញ្ញប្បច្ច័យនេះ ពោលដោយអំណាចនៃជាតិ ចែកចេញបាន ៥ ជាតិ គឺកុសល អកុសល វិបាក កិរិយា និងរូប ។ ក្នុង ៥ ជាតិនោះ កុសល ពោលដោយភូមិ មាន ៤ យ៉ាង ។ សេចក្តីអធិប្បាយទាំងអស់ ដូចគ្នានឹងសហជាតប្បច្ច័យខាងដើមនោះឯង ។ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ដោយការចែកដោយប្រការផ្សេងៗ ក្នុងអញ្ញមញ្ញប្បច្ចយនិទ្ទេសនេះ ដូចបាន ពណ៌នាមកហើយ ។ ក្នុងអញ្ញមញ្ញប្បច្ច័យនេះ ដែលចែកហើយយ៉ាងនេះ កុសលដែល ប្រព្រឹត្តទៅក្នុងភូមិទាំង ៤ ជាបច្ច័យដល់ធម៌ដែលសម្បយុត្តជាមួយខ្លួន ដោយ អញ្ញមញ្ញប្បច្ច័យ ។ អកុសលក៏ដូចគ្នា ។ ឯក្នុងវិបាក កាមាវចរវិបាក និង រូបាវចរវិបាក ជាអញ្ញមញ្ញប្បច្ច័យដល់វត្ថុរូប ក្នុងបដិសន្ធិកាល ជាអញ្ញមញ្ញប្បច្ច័យ ដល់សម្បយុត្តធម៌ ក្នុងបវត្តិកាល ។ អរូបាវចរវិបាក និង លោកុត្តរវិបាក ជាបច្ច័យដល់ធម៌ ដែលសម្បយុត្តនឹងខ្លួនបុណ្ណោះ ដោយ អញ្ញមញ្ញប្បច្ច័យ ។ កិរិយាចិត្តទាំងអស់ ជាបច្ច័យដល់ធម៌ដែលសម្បយុត្ត បុណ្ណោះ ដោយអញ្ញមញ្ញប្បច្ច័យ ។ សម្រាប់រូបដែលកើតអំពីសមុដ្ឋានទាំង ៤ ក្នុងរូបដែលកើតអំពីកម្ម មហាភូតរូប ១ ជាបច្ច័យដល់មហាភូតរូប ៣ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូតរូប ៣ ជាបច្ច័យដល់មហាភូតរូប ១ ដោយ អញ្ញមញ្ញប្បច្ច័យ មហាភូតរូប ២ ជាបច្ច័យដល់មហាភូតរូប ២ ដោយ អញ្ញមញ្ញប្បច្ច័យ ។