អធិប្បាយ និស្សយប្បច្ចយនិទ្ទេស

ក្បាលទី 76 · ទំព័រ 73

អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងនិស្សយប្បច្ចយនិទ្ទេសដូចតទៅ ព្រះមានព្រះភាគ កាលទ្រង់សម្តែងន័យរបស់សហជាតនិស្សយប្បច្ច័យ ដោយអំណាចនៃចំណែកទី ៥ ខាងដើមនៃសហជាតប្បច្ចយនិទ្ទេសហើយ ដើម្បីសម្តែងន័យរបស់បុរេជាតនិស្សយប្បច្ច័យ ដោយចំណែកទី ៦ ទៀត ទើបទ្រង់ផ្តើមពាក្យថា ចក្ខាយតនំ ចក្ខុវិញ្ញាណធាតុយា ជាដើម ។ បណ្តាបទទាំងនោះ បទថា យំ រូបំ និស្សាយ ព្រះមានព្រះភាគ ត្រាស់សំដៅដល់វត្ថុរូប ។ ពិតហើយ ចិត្ត ៧៥ នោះ គឺមនោធាតុ ៣ មនោវិញ្ញាណធាតុ ៧២ វៀរអរូបវិបាក អាស្រ័យហទយវត្ថុនោះ ប្រព្រឹត្ត ទៅ ។ នេះជាពាក្យអធិប្បាយព្រះបាលី ក្នុងទីនេះបុណ្ណេះ ។ និស្សយប្បច្ច័យ ពោលដោយអំណាចជាតិ ចែកចេញជា ៥ ជាតិ ដោយជាកុសលជាដើម ។ ក្នុង ៥ យ៉ាងនោះ កុសលពោលដោយភូមិ មាន ៤ អកុសល មាន ១ ភូមិបុណ្ណោះ វិបាក មាន ៤ ភូមិ កិរិយា មាន ៣ ភូមិ រូប មាន ១ ភូមិបុណ្ណោះ ។ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ដោយការចែក ដោយប្រការផ្សេងៗ ក្នុងនិស្សយប្បច្ច័យនេះ ដូចពណ៌នាមក ដូច្នេះ ។ ក្នុងនិស្សយប្បច្ច័យ ដែលចែកហើយយ៉ាងនេះ កុសលដែលប្រព្រឹត្ត ទៅក្នុងភូមិ ៤ ជាបច្ច័យដល់ខន្ធដែលសម្បយុត្ត និងដល់រូបដែលមានចិត្តជា សមុដ្ឋាន ក្នុងបញ្ចវោការភព ដោយនិស្សយប្បច្ច័យ ។ អកុសលក៏ដូចគ្នា ។ ក្នុងនិស្សយប្បច្ច័យនេះ ចិត្តណា កើតឡើង ក្នុងអរូបភព ចិត្តនោះ ជា និស្សយប្បច្ច័យ ដល់អរូបធម៌បុណ្ណោះ ។ កាមាវចរវិបាក និងរូបាវចរវិបាក ជានិស្សយប្បច្ច័យ ដល់ធម៌ដែល សម្បយុត្ត និងដល់រូប ដែលមានចិត្តជាសមុដ្ឋាន ក្នុងបវត្តិកាល ជានិស្សយប្បច្ច័យ ដល់កដត្តារូប ក្នុងបដិសន្ធិកាល ។