អភិធម្មបិដក ឧបនិស្សយប្បច្ចយ

ក្បាលទី 76 · ទំព័រ 76

ឧបនិស្សយប្បច្ច័យ ពាក្យថា ឧបនិស្សយប្បច្ច័យ បានដល់ ពួកកុសលធម៌មុនៗ ជាបច្ច័យនៃពួកកុសលធម៌ក្រោយៗ ដោយឧបនិស្សយប្បច្ច័យ ពួកកុសលធម៌មុនៗ ជាបច្ច័យនៃពួកអកុសលធម៌ក្រោយៗ ខ្លះ ដោយឧបនិស្សយប្បច្ច័យ ពួកកុសលធម៌មុនៗ ជាបច្ច័យនៃពួកអព្យាកតធម៌ក្រោយៗ ដោយឧបនិស្សយប្បច្ច័យ ពួកអកុសលធម៌មុនៗ ជាបច្ច័យនៃពួកអកុសលធម៌ក្រោយៗ ដោយឧបនិស្សយប្បច្ច័យ ពួកអកុសលធម៌មុនៗ ជាបច្ច័យនៃពួកកុសលធម៌ ក្រោយៗ ខ្លះ ដោយឧបនិស្សយប្បច្ច័យ ពួកអកុសលធម៌មុនៗ ជាបច្ច័យនៃ ពួកអព្យាកតធម៌ក្រោយៗ ដោយឧបនិស្សយប្បច្ច័យ ពួកអព្យាកតធម៌មុនៗ ជាបច្ច័យនៃពួកអព្យាកតធម៌ក្រោយៗ ដោយឧបនិស្សយប្បច្ច័យ ពួកអព្យាកតធម៌មុនៗ ជាបច្ច័យនៃពួកអកុសលធម៌ក្រោយៗ ដោយឧបនិស្សយប្បច្ច័យ បុគ្គលក៏ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យដែរ សេនាសនៈ ក៏ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យដែរ ។