អធិប្បាយ ឧបនិស្សយប្បច្ចយនិទ្ទេស

ក្បាលទី 76 · ទំព័រ 77

អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងឧបនិស្សយប្បច្ចយនិទ្ទេស ដូចតទៅ បទថា បុរិមា បុរិមា សេចក្តីថា រមែងបាននូវធម៌ ដែលរលត់ទៅ ដោយលំដាប់ដោយល្អ ក្នុងអនន្តរូបនិស្សយប្បច្ច័យ ។ ធម៌ដែលកើតមុន រមែងបានដោយអំណាចនៃវីថិផ្សេងគ្នា ក្នុងអារម្មណូបនិស្សយប្បច្ច័យ និង បកតូបនិស្សយប្បច្ច័យ ។ តិកៈទាំងនោះ ( គឺឧបនិស្ស័យទាំងឡាយ ) រមែង បានក្នុងកុសលបទ និងកុសលបទ ។ ឯធម៌ដែលរលត់ទៅ ក្នុងលំដាប់ ដោយល្អ រមែងមិនបានក្នុងអកុសលបទ និងកុសលបទ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា អកុសលានំ ធម្មានំ កេសញ្ចិ ឧបនិស្សយប្បច្ចយេន បច្ចយោ នៃពួកអកុសលធម៌ខ្លះ ដោយឧបនិស្សយប្បច្ច័យ ដូច្នេះ ។ ពិតហើយ ពាក្យនេះ ព្រះមានព្រះភាគត្រាស់សំដៅដល់ន័យនេះថា កុសលធម៌ ជាបច្ច័យនៃអកុសលធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ និងបកតូបនិស្ស័យ ។ អារម្មណូបនិស្ស័យ គឺ ( បុគ្គល ) ឲ្យទាន រក្សាសីល ធ្វើឧបោសថកម្ម ធ្វើកុសលនោះឲ្យធ្ងន់ ( ក្នុងចិត្ត ) ហើយត្រ េកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើកុសលនោះឲ្យធ្ងន់ ( ក្នុងចិត្ត ) ទិដ្ឋិកើតឡើង ធ្វើពួកកុសលដែលខ្លួនធ្លាប់សន្សំហើយ ក្នុងកាលមុនឲ្យធ្ងន់ ( ក្នុងចិត្ត ) ហើយត្រេកអរ រីករាយ រាគៈកើតឡើង ព្រោះធ្វើកុសលនោះ ឲ្យធ្ងន់ ( ក្នុងចិត្ត ) ទិដ្ឋិកើតឡើង ( បុគ្គល ) ចេញចាកឈាន ធ្វើឈាន ឲ្យធ្ងន់ ( ក្នុងចិត្ត ) ហើយត្រេកអរ រីករាយ រាគៈ កើតឡើង ព្រោះធ្វើឈាន នោះឲ្យធ្ងន់ ( ក្នុងចិត្ត ) ទិដ្ឋិកើតឡើង ។ ឯបកតូបនិស្ស័យ គឺ ( បុគ្គល ) អាស្រ័យសទ្ធា ហើយដំឡើងមានះ ប្រកាន់ទិដ្ឋិ សីល … សុតៈ … ចាគៈ … អាស្រ័យបញ្ញា ហើយដំឡើងមានះ ប្រកាន់ទិដ្ឋិ សទ្ធា … សីល សុតៈ