អភិធម្មបិដក បុរេជាតប្បច្ចយ

ក្បាលទី 76 · ទំព័រ 83

បុរេជាតប្បច្ច័យ ពាក្យថា បុរេជាតប្បច្ច័យ បានដល់ ចក្ខាយតនៈ ជាបច្ច័យ នៃចក្ខុវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយចក្ខុវិញ្ញាណធាតុនោះ ផង ដោយបុរេជាតប្បច្ច័យ សោតាយតនៈ ជាបច្ច័យនៃសោតវិញ្ញាណធាតុ ផង នៃពួកធម៌ដែលប្រកបដោយសោតវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ ឃានាយតនៈ ជាបច្ច័យនៃឃានវិញ្ញាណធាតុផង នៃពួកធម៌ដែល ប្រកបដោយឃានវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ ជិវ្ហាយតនៈ ជាបច្ច័យនៃជិវ្ហាវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុ នោះផង ដោយបុរេជាតប្បច្ច័យ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណធាតុ ផង នៃពួកធម៌ដែលប្រកបដោយកាយវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណធាតុផង នៃពួកធម៌ដែល ប្រកបដោយចក្ខុវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ សទ្ទាយតនៈ ជាបច្ច័យនៃសោតវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយសោតវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ គន្ធាយតនៈ ជាបច្ច័យនៃ ឃានវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយឃានវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ រសាយតនៈជាបច្ច័យ នៃជិវ្ហាវិញ្ញាណធាតុផង នៃ ពួកធម៌ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយ កាយវិញ្ញាណធាតុនោះផង ដោយបុរេជាតប្បច្ច័យ រូបាយតនៈ សទ្ទា- យតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃមនោធាតុផង នៃពួកធម៌ដែលប្រកបដោយមនោធាតុនោះផង ដោយបុរេជាតប្បច្ច័យ មនោធាតុក្តី មនោវិញ្ញាណធាតុក្តី អាស្រ័យនូវរូបណា ហើយប្រព្រឹត្តទៅ រូបនោះ ជាបច្ច័យនៃមនោធាតុផង នៃពួកធម៌ដែលប្រកបដោយមនោធាតុនោះផង ដោយបុរេជាតប្បច្ច័យ ជួនកាល ជ