អធិប្បាយ បុរេជាតប្បច្ចយនិទ្ទេស
អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងបុរេជាតប្បច្ច័យនិទ្ទេស ដូចតទៅ ឈ្មោះថា បុរេជាតំ ក្នុងពាក្យថា បុរេជាតប្បច្ចយេន បច្ចយោ នេះ ជាបច្ច័យដល់ធម៌ណាត្រូវកើតមុន ធម៌នោះ គឺកន្លងឧប្បាទក្ខណៈដល់ ឋិតិក្ខណៈ ។ បទថា ចក្ខាយតនំ ជាដើម ព្រះមានព្រះភាគត្រាស់ដោយអំណាច វត្ថុបុរេជាតប្បច្ច័យ ។ បទថា រូបយតនំ ជាដើម ព្រះមានព្រះភាគត្រាស់ ដោយអំណាចអារម្មណបុរេជាតប្បច្ច័យ ។ បទថា កិញ្ចិកាលេ បុរេជាតប្បច្ចយេន ទ្រង់ត្រាស់សំដៅដល់បវត្តិកាល ។ បទថា កិញ្ចិកាលេ ន បុរេជាតប្បច្ចយេន ទ្រង់ត្រាស់សំដៅយកបដិសន្ធិកាល ។ បាលីនេះ មកហើយ ដោយអំណាចវត្ថុ និងអារម្មណ៍ ក្នុងបញ្ចទ្វារទាំងអស់ មិនបានមក ដោយអំណាចវត្ថុក្នុងមនោទ្វារ ។ តែក្នុងបញ្ញាវារៈ បានអារម្មណបុរេជាតប្បច្ច័យ ក្នុងមនោទ្វារផងដែរ ព្រោះបាលីមកហើយថា អារម្មណបុរេជាត គឺពួកសេក្ខបុគ្គលក្តី ពួកបុថុជ្ជនក្តី ឃើញច្បាស់នូវចក្ខុ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន ដូច្នេះ ។ ឯក្នុងទីនេះ ទ្រង់សម្តែងទេសនាដោយអំណាច ធម៌ដែលមានចំណែកសេសសល់ ។ នេះជាពាក្យអធិប្បាយព្រះបាលី ក្នុង ទីនេះបុណ្ណេះ ។ បុរេជាតប្បច្ច័យនេះ មានតែរូបសុទ្ធៗ ។ រូបនោះ បានដល់ រូបរូប ( រូប ដែលបែកធ្លាយ ) ១៨ បុណ្ណោះ ដែលហួសឧប្បាទក្ខណៈ ហើយដល់ ឋិតិក្ខណៈ ។ រូបទាំងអស់មាន ២ យ៉ាង គឺបុរេជាតប្បច្ច័យ និងអារម្មណបុរេជាតប្បច្ច័យ ។ ក្នុង ២ យ៉ាងនោះ រូបនេះ គឺចក្ខាយតនៈ ។ បេ ។ កាយាយតនៈ និងវត្ថុរូប ឈ្មោះថា វត្ថុបុរេជាត ។