អធិប្បាយ បច្ឆាជាតប្បច្ចយនិទ្ទេស

ក្បាលទី 76 · ទំព័រ 89

អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងបច្ឆាជាតប្បច្ច័យនិទ្ទេស ដូចតទៅ បទថា បច្ឆាជាតា សេចក្តីថា ធម៌ដែលកើតខាងក្រោយ នឹងជាបច្ច័យ ដល់កាយណា នឹងត្រូវកើតឡើងក្នុងកាលកាយនោះ កើតឡើងហើយ តាំងនៅ ។ បទថា បុរេជាតស្ស គឺជាបច្ច័យដល់ធម៌ដែលកើតមុន ឧប្បាទក្ខណៈនៃបច្ចយធម៌ទាំងនោះកន្លងខណៈ កើតដល់ខណៈតាំងនៅ ។ បទថា ឥមស្ស កាយស្ស គឺជាបច្ច័យដល់កាយនេះ ពោល គឺមហាភូតរូប និង ឧបាទារូប ដែលកើតអំពីសមុដ្ឋាន ៤ និងសមុដ្ឋាន ៣ ។ ក្នុងសេចក្តីនេះ ពាក្យថា កាយដែលកើតអំពីសមុដ្ឋាន ៣ អ្នកសិក្សាគប្បីជ្រាបកាយនៃព្រហ្មបារិសជ្ជាជាដើម ព្រោះមិនមានអាហារជាសមុដ្ឋាន នេះជាការអធិប្បាយបាលី ក្នុងអធិការនេះ ។ ឈ្មោះថា បច្ឆាជាតប្បច្ច័យនេះ ពោលដោយសង្ខេប បានដល់ អរូបក្ខន្ធក្នុង ៤ ភូមិដ៏សេស វៀរអរូបវិបាក ។ បច្ឆាជាតប្បច្ច័យនោះ ពោលដោយអំណាចនៃជាតិ មាន ៤ ជាតិ ដោយចែកជាកុសល អកុសល វិបាក និងកិរិយា អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ដោយការចែកដោយប្រការ ផ្សេងៗ ក្នុងបច្ឆាជាតប្បច្ច័យនេះ ដូចសម្តែងមកហើយ ។ ក្នុងបច្ឆាជាតប្បច្ច័យដែលចែកបាន ដូចខ្ញុំបានសម្តែងមកហើយនេះ កុសលដែលកើតឡើងក្នុងភូមិ ៤ និងអកុសលក្នុងបញ្ចវោការភព ជាបច្ឆា- ជាតប្បច្ច័យដល់រូបកាយដែលមានសមុដ្ឋាន ៤ និងសមុដ្ឋាន ៣ ដែលកន្លង ឧប្បាទក្ខណៈ មកដល់ឋិតិក្ខណៈ ។ ក្នុងចំណែកវិបាក កាមាវចរវិបាក និង រូបាវចរវិបាកដ៏សេស វៀរវិបាកដែលធ្វើកិច្ចបដិសន្ធិ ជាបច្ឆាជាតប្បច្ច័យ ដោយចំណែកមួយដល់រូប ដែលមានសមុដ្ឋាន ៤ និងសមុដ្ឋាន ៣ នោះ ឯង ។