អធិប្បាយ អាសេវនប្បច្ចយនិទ្ទេស

ក្បាលទី 76 · ទំព័រ 92

អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងអាសេវនប្បច្ចយនិទ្ទេស ដូចតទៅក្នុង ន័យទាំងអស់ថា បុរិមា បុរិមា អ្នកសិក្សាគប្បីជ្រាបថា បានដល់ ធម៌ដែលរលត់ទៅដោយលំដាប់ដោយល្អ ។ សួរថា ព្រោះហេតុអ្វី ក្នុងអធិការនេះ ព្រះមានព្រះភាគ ទ្រង់មិនធ្វើ និទ្ទេស ព្រមទាំងធម៌ដែលមានជាតិផ្សេងគ្នា ដោយន័យជាដើមថា កុសលធម៌ ដែលកើតមុនៗ ជាបច្ច័យដល់អព្យាកតធម៌ដែលកើតក្រោយៗ ដូចក្នុងអនន្តរប្បច្ច័យ ឆ្លើយថា ព្រោះធម៌ទាំងឡាយ មិនអាចឲ្យធម៌ដទៃកាន់យកគតិ របស់ខ្លួនបាន ។ ពិតហើយ ធម៌ដែលមានជាតិផ្សេងគ្នា កាលនឹងឲ្យធម្មជាត ដែលផ្សេងគ្នា សម្រេចភាពជាធម៌ស្ទាត់ជំនាញ និងមានកម្លាំង ដោយគុណ គឺអាសេវនៈ រមែងមិនអាចឲ្យធម៌ទាំងនោះកាន់យកគតិរបស់ខ្លួន ពោល គឺ ភាពជាកុសលជាដើមបាន ព្រោះហេតុនោះ អ្នកសិក្សាគប្បីជ្រាបថា ព្រះមាន ព្រមជាមួយធម៌ដែលមានជាតិផ្សេងគ្នាទាំងនោះ ទ្រង់ធ្វើនិទ្ទេស រួមជាមួយធម៌ដែលមានជាតិដូចគ្នានឹងធម៌ ដែលអាចឲ្យធម៌ ដទៃកាន់យកគតិរបស់ខ្លួន ពោល គឺភាពជាកុសលជាដើម ដែលពិសេស ចេញទៅ ដោយសភាវៈដែលមានកម្លាំងច្រើនជាង ស្ទាត់ជំនាញជាង ព្រោះ អាសេវនៈ ពោល គឺការសន្សំ ។ សួរថា កាលបើដូច្នោះ ព្រោះហេតុអ្វី ទើបទ្រង់មិនកាន់យកវិបាកាព្យាកតៈផង ឆ្លើយថា ព្រោះមិនមានអាសេវនៈ ។ ពិតហើយ វិបាក គឺភាវៈដែលឆ្អិនដោយអំណាចនៃកម្មជាសភាវៈ ដែលត្រូវកម្មធ្វើឲ្យប្រែប្រួលទៅ រមែងប្រព្រឹត្តទៅ ដោយមិនមានសេចក្តី ព្យាយាម ( ក្នុងការឲ្យផល ) និងដាច់កម្លាំង ទើបវិបាកនេះ មិនអាចឲ្យ វិបាកដទៃកាន់យក គឺទទួលយកនូវសភាវៈរបស់ខ្លួន ហើយកើតឡើងដោយ គុណ គឺអាសេវនៈបាន ទាំងវិបាក ( ថ្មី ) ក៏មិនកាន់យកអានុភាពនៃវិបាក ចាស់កើតឡើងឡើយ តែវិបាកត