អភិធម្មបិដក កម្មប្បច្ចយ
ក្បាលទី 76 · ទំព័រ 96
កម្មប្បច្ច័យ ពាក្យថា កម្មប្បច្ច័យ បានដល់ កុសលាកុសលកម្មក្តី កដត្តាកម្ម នៃវិបាកក្ខន្ធទាំងឡាយក្តី ជាបច្ច័យនៃរូបទាំងឡាយ ដោយកម្មប្បច្ច័យ ជាបច្ច័យ នៃធម៌ទាំងឡាយ ដែលប្រកបដោយចេតនាផង នៃរូបទាំងឡាយដែល កើតអំពីធម៌នោះផង ដោយកម្មប្បច្ច័យ ។