អធិប្បាយ វិបាកប្បច្ចយនិទ្ទេស
អ ធិ ឬ ( ា យ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ក្នុងវិបាកប្បច្ចយនិទ្ទេសដូចតទៅ រូប ទោះបីកើតអំពីកម្ម ក៏មិនឈ្មោះថា វិបាក ព្រោះហេតុនោះ ទើប ព្រះមានព្រះភាគត្រាស់ថា វិបកា ហើយត្រាស់ថា ចត្តារោ ខន្ធា ក្នុង ព្រះបាលីថា វិបកា ចត្តារោ ខន្ធា ។ បាលីនេះ មកដោយអំណាចវិបាកប្បច្ច័យនៃអរូបធម៌បុណ្ណោះ ដោយប្រការដូច្នេះ ។ តែក្នុងបញ្ញាវារៈ រមែង បានដល់វិបាកប្បច្ច័យផង ដល់ចិត្តជ្ជរូប និងកម្មជ្ជរូបផង ព្រោះព្រះបាលី មកហើយថា វិបាកាព្យាកតក្ខន្ធ ១ ជាបច្ច័យនៃខន្ធ ៣ និងពួកចិត្តសមុដ្ឋានរូប ដោយវិបាកប្បច្ច័យ ។ ក្នុងខណៈនៃបដិសន្ធិ វិបាកាព្យាកតក្ខន្ធ ១ ជាបច្ច័យ នៃខន្ធ ៣ និងពួកកដត្តារូប ដោយវិបាកប្បច្ច័យ ដូច្នេះ តែក្នុងអធិការនេះ ព្រះមានព្រះភាគទ្រង់ធ្វើទេសនា ដោយអំណាចធម៌ដែលមានចំណែកសេសសល់ ។ នេះជាពាក្យអធិប្បាយព្រះបាលី ក្នុងទីនេះបុណ្ណេះ ។ វិបាកប្បច្ច័យនេះ ព្រោះជាវិបាកធម៌ ពោលដោយជាតិ មានត្រឹម ១ ជាតិ គឺវិបាកជាតិ ដោយប្រភេទនៃភូមិចែកបាន ៤ ភូមិ ដោយអំណាច កាមាវចរភូមិជាដើម ។ អ្នកសិក្សាគប្បីជ្រាបវិនិច្ឆ័យ ដោយការចែកដោយ ប្រការផ្សេងៗ ក្នុងវិបាកប្បច្ច័យនេះ ដូចពោលមកហើយនេះ ។ ក្នុងវិបាកប្បច្ច័យដែលចែកបាន ដូចអធិប្បាយមកហើយ កាមាវចរវិបាក និងរូបាវចរវិបាក ជាវិបាកប្បច្ច័យដល់សម្បយុត្តក្ខន្ធ និងជាវិបាកប្បច្ច័យ ដល់ចិត្តជ្ជរូប ក្នុងបវត្តិកាល ជាវិបាកប្បច្ច័យដល់កដត្តារូប ក្នុងបដិសន្ធិ-